មិនចាំបាច់ដល់បង្អួត ក្តីសុខត្រឹមរូបថតក្នុងហ្វេសប៊ុក មើលជីវិតតារាទាំងនេះ មានក្តីសុខខ្លាំង អ្នកណាក៏សរសើរ

ភ្នំពេញ៖ សុភមង្គលពិតគឺមិនស្ថិតលើការ បង្ហាញបង្អួតឲ្យអ្នកដទៃបានដឹង ព្រោះរឿងនេះគឹស្ថិតលើមនុស្ស២នាក់ដែលចាប់ដៃសាងវាឡើង ដែលមិនមែនជាការបញ្ចេញឡើងលើបណ្តាញសង្គមឲ្យគេសរសើរ តែនៅក្រៅឈ្លោះគ្នាបែកផ្សែង។

យ៉ាងណាមិញយើងឃើញថា ជីវិតគូរបស់តារាប៉ុន្មានដួងក៏ជាគំរូមួយដល់ហ្វេនៗជាច្រើន ដែលតាំងពីពួកគេរៀបការ ឬរស់នៅជាមួយគ្នា សឹងតែមិនបង្ហាញរូបជួបជុំស្វីតៗនោះឡើយ ពោលគឺពួកគេបង្ហាញតែពេលណាដែលសំខាន់ ដូចជាខួបកំណើតជូនពរដល់មនុស្សជាទីស្រលាញ់ប៉ុណ្ណោះ។

ដោយក្នុងនោះហ្វេនៗជាច្រើនឃើញហើយមិនសរសើរមិនបាននោះទេ ព្រោះមើលទៅតារាទាំងនេះ ពិតជាមានសុភមង្គលឬក្តីសុខពិត មិនក្លែងក្លាយ។ ដោយក្នុងនោះមានដូចជា៖


១) អ្នកនាងសុគន្ធ និសា៖

ពិតណាស់តាំងពីរៀបការមកតារារូបនេះ មិនសូវបង្ហាញឡើយនូវក្តីសុខតាមតែរូបថត ពោលគឺនាងតែងតែបង្ហាញនូវក្តីស្រលាញ់ដល់ស្វាមី​នៅពេលសំខាន់ ដូចជាខួបកំណើតជាដើម។ ហើយពេលនេះឃើញថានាងមានក្តីសុខពិតៗ ដោយស្វាមីតែងតែមើលថែគ្រប់ពេលតែម្តង។


២) អ្នកនាងឱក សុគន្ធកញ្ញា៖

មិនថាក្រោយរៀបការ ឬមុនរៀបការ ជីវិតតារារូបនេះគឺស្ងប់ស្ងាត់ណាស់ មិនសូវបង្ហាញដូចតារាដទៃ មិនត្រឹមតែប៉ុណ្ណោះឃើញថាបច្ចុប្បន្ននាងទទួលបានក្តីសុខខ្លាំងពីស្វាមី ព្រមទាំងទទួលបានចំណងដៃកូនប្រុសមួយដ៏គួរឲ្យស្រលាញ់។ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែធ្វើឲ្យហ្វេនច្រណែននឹងក្តីសុខមួយនេះខ្លាំងតែម្តង។


៣) លោកព្រាប សុវត្ថិ៖

ស្រលាញ់គ្នារាប់ឆ្នាំ រហូតពេលនេះកូន៣ហើយ តែតារាប្រុសរូបនេះមិនសូវបង្ហាញជ្រុលពេកនោះទេ ពោលមានតែពេលដើរលេងជួបជុំគ្នាទើបលោក បង្ហាញម្តង។ រហូតមកទល់ពេលនេះកូន៣ហើយ ជីវិតគ្រួសារតារាប្រុសរូបនេះ ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ទេ។


៤) លោក ខេមរៈ សិរីមន្ត៖

ពិតណាស់ តារារូបនេះមិនត្រឹមតែបង្ហើបរឿងមានប្រពន្ធប៉ុន្មានឆ្នាំមកនេះទេ តែជីវិតឯកជនរបស់លោកមិនសូវជាបង្ហាញខ្លាំងដូចអ្នកដទៃ តែមកដល់ពេលនេះកូនៗកាន់តែធំ លោកកាន់តែថ្នាក់ថ្នម មើលថែកូនៗ និងភរិយា យ៉ាងពោរពេញដោយភាពកក់ក្តៅ៕

Leave a Reply