ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់! ទើបកើតបាន ២ថ្ងៃទេ តែកូនស្រី Bitoey មានមុខមាត់គួរឲ្យក្នាញ់ខ្លាំង

ថៃ៖ ក្រោយពរពោះអស់រយៈពេលជាច្រើនខែ និងការទន្ទឹងរងចាំដល់ថ្ងៃសម្រាលកូននោះ Bitoey Rsiam ដែលជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះ ក៏បានសម្រាលបានកូនស្រីដោយជោគជ័យ កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២០ កន្លងទៅប៉ុន្មានថ្ងៃមុននេះ។ មិនថា ស្វាមី ឬនាង និងក្រុមគ្រួសារទាំងសងខាងនោះទេ គឺសុទ្ធសឹងតែមានភាពសប្បាយរីករាយជាខ្លាំង បន្ទាប់ពីទទួលបានសមាជិកថ្មីម្នាក់ទៀតបែបនេះ។​

យ៉ាងណាមិញ បន្ទាប់ពីសម្រាលបានកូនស្រីរួចមក ក៏មានក្រុមគ្រួសារ មិត្តភក្ដិ និងអ្នកគាំទ្រជាច្រើន សម្ដែងនូវក្ដីត្រេកអរ ពេលបានឃើញតារាស្រីរូបនេះសម្រាលកូនមកមានសុភាពល្អយ៉ាងដូច្នេះ។ ទន្ទឹមនឹងសម្រាលកូនស្រីរួច នាងកាន់តែទទួលបានការយកចិត្ត ថ្នាក់ថ្នមពីស្វាមីកាន់តែខ្លាំងឡើង ដោយមើលទៅនាងពិតជាមានសុភមង្គលខ្លាំងតែម្ដង។

បើគិតត្រឹមសម្រាលកូនមកទាល់ពេលនេះ កូនស្រី Bitoey មានអាយុ ២ថ្ងៃហើយ តែអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងនោះ គឺមុខមាត់កូនស្រីនាង ពិតជាមានមុខមាត់ស្រស់ស្អាត ឃ្យូត គួរឲ្យក្នាញ់តែម្ដង បើទោះបីទើបតែកើតបាន ២ថ្ងៃក៏ពិតមែន។

ជាក់ស្ដែង បន្ទាប់ពីមហាជន ក៏ដូចជាអ្នកគាំទ្រតារារូបនេះផ្ទាល់បានឃើញ រូបសម្រស់កូនស្រីនាងរួចមក ពួកគេក៏បានសរសើរពីមុខមាត់កូននាងគ្រប់ៗគ្នាតែម្ដង៕ សូមទស្សនារូបភាពខាងក្រោម៖​

Leave a Reply