រំភើបជំនួស! ស្រីស្អាតម្នាក់ ទទួលបានកាដូរយ៉ាងពិសេសរថយន្ត Lexus Nx 200t ពីគូរស្នេហ៏ក្នុងថ្ងៃខួបកំណើត ធ្វើអោយនាងរំជួលចិត្តដោយបានរៀបរាប់ថា (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនជាពិសេសយុវវ័យសម័យថ្មី ប្រាកដជាធ្លាប់មានស្នេហា មួយដ៏ផ្អែមល្ហែម កាលពីមុនរួចមកហើយ ដែលក្នុងអំឡុងពេលនេះ ក៏មានអ្នកខ្លះកំពុងតែស្រលាញ់គ្នាយ៉ាងមានក្ដីសុខ ហើយអ្នកខ្លះទៀត ក៏កំពុងតែខូតចិត្ដចំពោះគូរស្នេហ៏របស់ខ្លួន ផងដែរ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្រឡែកមកមើល វីដេអូមួយត្រូវបានមជ្ឈដ្ឋានមហាជនជាច្រើន ក្នុងបណ្ដាញសង្គមហ្វេសបុក មានការចាប់អារម្មណ៍ជាខ្លាំង ទាក់ទងនឹងគូស្នេហ៏ ដ៏ផ្អែមល្ហែមមួយគូរ ដោយខាងប្រុសបាន Surprise ថ្ងៃខួបកំណើតខាងស្រី នូវរថយន្ដដ៏ប្រណើតមួយគ្រឿងម៉ាកLexus NX 200t ពណ៏ ស យ៉ាងថ្មីស្រឡាងដែលបានធ្វើឲ្យខាងស្រីមានការភ្ញាក់ផ្អើល និងមានអារម្មណ៍រំភើបជាខ្លាំង ក្នុងថ្ងៃដ៏ពិសេសនេះ។

ក្នុងនោះដែរ នារីដ៏ស្រស់ស្អាតខាងលើ ដែលជាអ្នកទទួលបានកាដូរ និងជាអ្នកបង្ហោះវីដេអូនេះ ដោយគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Be Boota បានបង្ហោះសារយ៉ាងផ្អែមល្ហែមមួយឃ្លា ផ្ញើរទៅកាន់មនុស្សពិសេសរបស់ខ្លួន ដែលមានខ្លឹមសារថា៖

”កាដូរនេះវាធំ តែមិនស្មេីទំហំនៃការស្រលាញ់របស់បងមានអោយអូនទេ។ស្រលាញ់អូនលេីសថ្ងៃដំបូង ដែលយេីងបានស្គាល់គ្នាអគុណខ្លាំងណាស់ ដែលបងថែរក្សាវាបានយ៉ាងល្អ ដំណេីរជីវិតយេីង និងដេីរជាមួយគ្នារហូត U are my everything in life forever Dealing ចង់លេបហេីយស្រលាញ់ខ្លាំងណាស់ idol NX200 បានមកនៅមួយម៉ាក់ហេីយស្រីសរ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩”។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply