ចូលរួមរំលែកទុក្ខផង! បងស្រីម្នាក់ បង្ហោះសារយ៉ាងក្តុកក្តួលថា «ពេលធូរធារមានផ្ទះ មានលុយ មានឡាន មានកូនតូចៗស្អាតៗ បែរជាត្រូវព្រាត់ប្រាស់ប្តីជាទីស្រលាញ់ គ្មានថ្ងៃត្រលប់» ដោយសារតែ

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនមានការសោកស្តាយនិងចាប់អារម្មណ៏ជាខ្លាំងចំពោះដំណឹងដ៏សែនក្រៀមក្រំមួយ ដែលបានកើតឡើងលើក្រុមគ្រួសារមួយ ព្រោះតែត្រូវបានបាត់បង់ស្វាមីជាទីស្រលាញ់ ទាំងនៅវ័យក្មេង ដែលបានបន្សល់ទុកនៅ ប្រពន្ធ និងកូនជាទីស្រលាញ់របស់ខ្លួនអោយកំព្រាឪពុក ព្រោះតែជំងឺដ៏កាចសាហាវមួយបានឆក់យកជីវិតរបស់គាត់ទៅ។

ក្នុងនោះដែរស្រ្ដីម្នាក់ដែលត្រូវជាមិត្ដភក្ដិរបស់បុរសដែលបានស្លា ប់បាត់បង់ជីវិតខាងលើនេះ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Sovanna Siemreap បានសរសេរទាំងក្ដីសោកសៅ ដោយមានខ្លឹមសារថា៖”គូឈុនលី ហត់មួយជីវិតហើយ ដល់ពេលធូរធារមានផ្ទះ មានឡាន មានលុយ

មានកូនតូចៗស្អាតៗ បែរជាត្រូវព្រាត់ប្រាស គ្មានថ្ងៃត្រលប់បន្សល់ត្រឹមតែរូបថត អាណិតក្មេងតូចៗផ្ទះធំ តែស្ងាត់ជ្រងំ ធ្លាប់តែអ៊ូអរ សំលេងសើចក្អាកក្អាយ តែពេលនេះចប់ហើយ លេងរីករាយដូចមុនទៀតហើយ”។

ជាក់ស្តែង ទន្ទឹមនឹងនេះផងដែរ ម្ចាស់គណនី ហ្វេសប៊ុកមួយទៀត ដែលមានឈ្មោះ “ជេខួច ប៊ីយូធីឃែរ” ដែលគាត់ត្រូវជាភរិយារបស់បងប្រុសខាងលើនេះ បានបង្ហាញអារម្មណ៏ដ៏ក្ដុកក្ដួល និងអាឡះអាល័យ ចំពោះការចាកចេញគ្មានថ្ងៃវិលត្រលប់ របស់ស្វាមីខ្លួន ដែលមានខ្លឹមសារថា៖

”កាលពីមុនបងបានសន្យាថា បងនឹងអូនស្លា ប់រស់ជាមួយគ្នា នៅមានបំនងប្រាថ្នាច្រើនទៀត ដែលត្រូវធ្វើរួមគ្នាតែពេលនេះហេតុអ្វីបងទៅចោលអូន មិនបន្តថែរក្សាអូន និងកូនទាំងពីរ?

អូនពិតជាចង់ស្លា ប់ទៅតាមបងណាស់ តែអូននៅមានកម្មត្រូវចាំបាច់បំពេញតួនាទី ថែរក្សាកូនតូចយេីងទាំងពីរ បើអត់ពីអូនម្នាក់ទៀត កូនត្រូវកំព្រា ពេលនេះអូនពិតជា

តឹងណែនថប់ដេីមទ្រូងខ្លាំងណាស់ ស្លា ប់ក៏មិនបាន រស់ក៏មិនស្រណុកក្នុងចិត្ត បើសិនគ្មានកូនទាំងពីរ ម្លេះអូនទៅតាមបងបាត់ហើយ ព្រោះដើម្បីបំពេញសន្យាដែលយើងបានសន្យានឹងគ្នា ថារួមរស់នឹងគ្នា ដល់ចាស់កោងខ្នងបាត់បង់បង

អូនពិតជាពិបាកទទួលយកខ្លាំងណាស់ តែអ្វីដែលអូនត្រូវធ្វើ គឺរឹងមាំដើម្បីកូន សូមអោយវិញ្ញាណខ័នបងទៅកាន់សុគតិភព អូននឹកបងណាស់ប្ដីសម្លាញ់”។ យ៉ាងណាមិញ បុរសខាងលើ ដែលគាត់បានស្លា ប់បាត់បង់ជីវិត

គឺដោយសារតែជំងឺ មហារីកកូនកណ្ដុរ និងក្រលៀន ហើយទើបតែឈឺភា្លម គឺដល់ដំណាក់កាលចុងក្រោយទៅហើយ ពិតជាលឿនខ្លាំងណាស់ និងមិនអាចជួយសង្រ្គោះគាត់ទាន់ពេលវេលា។ប្រភព៖ ហ្វេសប៊ុក

Leave a Reply