កញ្ញា រ៉ូស បានចេញមុខបកស្រាយករណីចោទប្រកាន់រឿងបោកលុយគេ៥ពាន់ដុល្លារមិនសង….

ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា តារាសម្តែងកញ្ញា អាណារ៉ូស ក្រោយពេលមានការចោទប្រកាន់ពីសំណាក់បុគ្គលម្នាក់ដែលបានទម្លាយថា នាងបោកលុយចំនួន៥ពាន់ដុល្លារមិនព្រមសងនោះភ្លាមៗនេះតារាស្រីរូបនេះបានចេញមុខប្រតិកម្មនិងច្រានចោលចំពោះដំណឹងដែលត្រូវបានបែកធ្លាយគ្មានមូលដ្ឋានច្បាស់លាស់។

ឆ្លើយប្រាប់អង្គរភាពសារព័ត៌មានកម្ពុជាថ្មីតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៤ខែសីហា ឆ្នាំ២០២០នេះតារាស្រីកញ្ញា អាណារ៉ូស បានសម្តែងការហួ សចិត្តយ៉ាងខ្លាំងនិងបានបញ្ជាក់ថារឿងហេតុនេះពុំមែនជាការពិតនោះទេ។

នាងបានចាត់ទុកថាករណីនេះគ្រាន់ តែជាចេតនារបស់បុគ្គលដែលចង់បំផ្លាញ់កិត្តិយសនិងកេរ្តិ៍របស់ខ្លួនអំឡុងពេលកំពុងលេចមុខលើសកម្មភាពការងាររួមចំណែកជួយសង្គមតែប៉ុណ្ណោះ។

កញ្ញា អាណារ៉ូស បានបន្តថាចំពោះបុគ្គលដែលប្រឌិតរឿងដែលថានាងជំពាក់លុយ៥ពាន់ដុល្លារមិនសងនោះបើអាចសុំបញ្ឈប់ទៅព្រោះគ្មានភ័ស្តុងតាងឯណាដែលអាចចោទ ប្រកា ន់ថានាងបានខ្លីលុយនោះទេ។ម្យ៉ាងទៀតបើសិនជាការពិតមែនសុំបង្ហាញក្រដាសស្នាមឬកិច្ចសន្យាខ្ចីប្រាក់ដែលធ្វើឡើងរវាងបុគ្គលទាំងសងខាងនិងសាក្សីពិតប្រាកដកមក។

តារាស្រីចូលចិត្តការសម្លៀកពាក់សិ ចស៊ីកញ្ញា អាណារ៉ូ បាននិយាយទៀតថាអ្វីដែលបានកើតឡើងនេះនាងគិតថាជារឿងប្រឌិតរបស់បុគ្គលរូបនោះតាមរយៈការបង្ហើតAccount Facebookក្លែងបន្លំដែលមានចរិកបំផ្លាញ់កិត្តិយសនាងប៉ុណ្ណោះ។

ដូច្នេះបើសិនមិនបញ្ឈប់ទេនោះនាងនឹងចាត់វិធានការតាមផ្លូវច្បាប់ពីបទបរិហាកេរ្តិ៍និងបំផ្លាញសេចក្តីថ្លៃថ្នូរ។ ប្រភព កម្ពុជាថ្មី

Leave a Reply