ពិតជាអស្ចារ្យមែនថ្ងៃនេះ!ស្តេច​ទេវតា​ទ្រព្យ​ទាំង​១៨​ទិស​នាំ​លាភ លុយ​ធំ ដល់​ស្តេច​ឆ្នាំ​ទាំង​៧នេះ

តាមការទស្សន៍ទាយ ក្នុងថ្ងៃនេះ ឆ្នាំដែលមានរាសីឡើងខ្ពស់ទាំងបួន រួមមាន ឆ្នាំ ច ខាល ថោះ ជូត ​ឆ្លូវ ម្សាញ់ និងវកដូច្នេះ សូមបារមីវត្ថុ ស័ក្តសិទ្ធិ ព្រះអង្គគ្រប់ព្រះអង្គ និង ទេវត្តាឆ្នាំថ្មី ព្រមទាំងទេវត្តាតាមថែរក្សាឆ្នាំទាំង ១២ តាមជួយប្រោសព្រំពួកគេ ដែលបានស៊ែរទៅដើម្បីឲ្យសម្រេចបាន ជោគជ័យ និងសម្រេចរាល់ បំណងរបស់គេផងចុះ ព្រមទាំងធ្វើឲ្យ ការទស្សន៍ទាយខាងក្រោម ឆុតបាន ១០០% ផងដែរ ! សាធុ…សាធុ…សាធុ…

ឆ្នាំជូត រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ចាប់ផ្តើម​ប្រកប​កិច្ចការងារ​ឬ​មាន​គម្រោង​កិច្ចការ​សំខាន់​អ្វីមួយ​។​ការរស់នៅ​មាន​ភាព​សុខ​ដុម​និង​មនុស្ស​ជួយ​ជ្រោមជ្រែង​។​ដោយឡែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នក​ដទៃ​ក៏​មាន​ភាព​ល្អ​ប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការរីកលូតលាស់​និង​មាន​ភាព​សុខ​ដុម​ប្រពៃ​៕

ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​ទោះបី​ដំណើរ​ជីវិត​ឃើញ​ថា​ល្អប្រសើរ​ក្តី​ប៉ុន្តែ​មុន​សម្រេចចិត្ត​អ្វីមួយ​លោកអ្នក​តោង​តែ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ជះឥទ្ធិពល​មិន​ល្អ​ណា​មួយ​នៅ​គ្រា​ខាងមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​បន្តិច​វិញ ឯ​ផល​កម្រៃ​ក៏​ច្រើន​គ្រាន់​ល្មម​គួរ​ជាទី​ពេញចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ដល់​ចាស់ទុំ​ជា​ឱកាស​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំម្សាញ់ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​ទោះបី​ដួង​រាសី​ល្អប្រសើរ​ពិតមែនក្តី​ប៉ុន្តែ​ទោះធ្វើ​អ្វី​លោក​អ្នកតោង​តែប្រយ័​ត្ន​ប្រយែង​ផងដែរ​ពីព្រោះ​ថា​ផល​ជា​ផ្លែផ្កា​នោះ​មិន​ងាយ​បាន​ដូច​គាប់​បំណង​ប៉ុន្មាន​នោះទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅ​ក្នុង​គ្រោះ​ចាញ់បោក​គេ​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដូច​សព្វមួយដង​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំវក រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ហេតុនេះ​មិន​ថា​លោក​អ្នក​ប្រកប​កិច្ចការ​តូចធំ​ក៏​តែង​អាច​ទម្លុះទម្លាយ​និង​សម្រេច​ជោគជ័យ​គ្រាន់​កក់ក្តៅ​មួយចំនួន​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រៀប​ដូច​បាន​ជា​“​ភ្លៀង​ធ្លាក់​មួយ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រព​ចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោក​អ្នក​អាច​ប្រកប​មុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នក​ពុំទាន់​មាន​គូគាប់​អាចមាន​ដំណឹង​លេចឮ​មិន​ដូច្នេះ​យ៉ាងហោចណាស់​ក៏​មាន​ក្រុម​មនុស្ស​ចាប់អារម្មណ៍​ផងដែរ​៕

ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​នៅ​តែ​ខ្ពស់​ដដែល​ទេ​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​រឿង​ប្រាក់កាស​និង​រឿង​ការបណ្តាក់ទុន​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កំពុង​មាន​ភាព​កាក់កប​គួរសម​ហើយ​ជា​ឱកាសល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​នៅ​តែ​ខ្ពស់​ដដែល​ទេ​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​រឿង​ប្រាក់កាស​និង​រឿង​ការបណ្តាក់ទុន​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កំពុង​មាន​ភាព​កាក់កប​គួរសម​ហើយ​ជា​ឱកាសល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំច រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ឃើញ​ថា​ជឿនលឿន​និង​ហុច​ផល​មកវិញ​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។​នៅ​ខែ​នេះ​បើ​ទោះបី​ស្ថិត​នៅ​ដំណើរ​ជីវិត​រដិបរដុប​ដោយសារ​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​នៅ​ថ្ងៃ​ល្អ​បើ​លោក​អ្នក​ខិតខំ​ពុះពារ​កិច្ចការ​នោះ​ឃើញ​ថា​តែង​ដំណើរការ​ទៅ​មុខ​ជា​និច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវ​ទឹកក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​មាន​ចិត្ត​រេ​ព្រោះតែ​ឃើញ​អ្នកថ្មី​ព្រោះ​អាច​នាំមក​នូវ​រឿង​សោក​កា​នៅពេល​ក្រោយ​៕

មតិផ្តាំផ្ញើរៈ ជំនឿ និងការទស្សន៏ទាយ វាគ្រាន់តែជាផ្នែកអរូបីមួយនៃជីវិតតែប៉ុណ្ណោះ តែពេលខ្លះ វាក៏អាចជួយផ្សំ ជួយលើកទឹកចិត្តយើង ឲ្យមានជំនឿចិត្តលើខ្លួនឯង រហូតដល់សំរេចកិច្ចការធំៗទាំងនោះបានផងដែរ។

យើងខ្ញំុសូមបួងសួងដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាង ទ្រព្យធន យសសក្តិ និងពោរពេញទៅដោយសុភមង្គលជារៀងរហូត។

Leave a Reply