អីយ៉ាបុរសចិត្តឆៅម្នាក់!! ហ៊ានយកកាមេរ៉ាទៅថតយន្តហោះដែលលាក់ខ្លួនក្នុងព្រៃជ្រៅ ស្រាប់តែមានភ្ញាក់ផ្អើលខ្លាំងដល់ពេលចូលទៅ….(មានវីដេអូ)

វេបសាយ The Sun បានរាយការណ៍ពីការទៅទស្សនាផ្ទះមួយខ្នងដែលច្នៃចេញពីយន្តហោះប៊ូអ៊ីញ ៧២៧ ជាស្នាដៃរបស់វិស្វករអាមេរិកដែលតាំងនៅកណ្តាលព្រៃដែលស្ថិតក្នុងរដ្ឋOregon សហរដ្ឋអាមេរិក។

លោក ប្រូថខេមបេល៍ បានដាក់ទុនយ៉ាងច្រើនរហូតដល់ទៅ១៧៧ ០០០ ផោនក្នុងការររៀបចំយន្តហោះចាស់មួយគ្រឿងនេះអោយទៅជាផ្ទះសម្រាប់ស្នាក់នៅតាំងតែពីឆ្នាំ១៩៩៩។ នៅក្នុងផ្ទះយន្តហោះនេះមានទៅដោយគ្រឿងប្រើប្រាស់ក្នុងផ្ទះគ្រប់សព្វ មានដូចជា បន្ទប់ទឹកដែលមានលក្ខណៈពិសេសគឺមានប្រព័ន្ទ Open-air ចំណែកគ្រឿងសង្ហារឹមច្រើនប្រភេទនៅក្នុងយន្តហោះនេះនៅរក្សាបានយ៉ាងល្អ ដូចជាកៅអីសម្រាប់អ្នកដំណើរអង្គុយជាដើម។

ទោះបីជាពេលនេះលោក ប្រូថខេមបេល៍ បានទៅរស់នៅប្រទេសជប៉ុនក៏ដោយ តែក៏បានផ្ញើរមិត្តម្នាក់ដែលទុកចិត្តអោយជួយមើលថែរក្សាផ្ទះយន្តហោះនេះ ព្រមទាំងមានគំនិតថានឹងនាំយន្តហោះប៊ូអ៊ីញ៧៤៧-៤០០ ទៅសាងជាផ្ទះបន្តទៀតនៅជិតទីក្រុងMiyazaki ក្នុងប្រទេសជប៉ុនផងដែរ។

កន្លែងភាគច្រើននៅក្នុងផ្ទះប៊ូអ៊ីញ៧២៧នេះ លោកប្រូថខេមបេល៍ជាអ្នកដំបូងដែលជួសជុលតាក់តែងបន្ថែមដោយផ្ទាល់ដៃ ហើយឩបករណ៍ប្រើប្រាស់ផ្សេងៗក្នុងយន្តហោះនេះ ក៏នៅតែស្ថិតក្នុងសភាពដើមតាំងពីសម័យដែលយន្តហោះនេះដាក់ដំណើរការអោយហោះហើរមកម្ល៉េះ។

ក្រៅពីនេះការជួសជុសផ្ទះយន្តហោះរបស់លោក ប្រូថខេមបេល៍ មិនដែលឃើញឺឈប់ម្តងណានោះទេ ដែលលោកវិស្វករម្នាក់នេះតែងតែត្រលប់មកសហរដ្ឋអាមេរិកវិញច្រើនដង នឹងជួសជុលតាក់តែងបន្តទៀតដើម្បីអោយផ្ទះមួយនេះកាន់ល្អឡើងៗសម្រាប់ខ្លួនគាត់។ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply