ហ្វេសប៊ុក៖ កាលពីពេលថ្មីៗនេះមានរូបភាពរថយន្តមួយគ្រឿងដែលផ្ទុះការចែករំលែកជាច្រើន គឺរថយន្ត Bugatti ថ្មីមួយគ្រឿង ដែលរថយន្តនេះផងដែរនិងមកដល់ទឹកដីប្រទេសកម្ពុជានៅពេលខាងមុន ។
រថយន្តនេះផងដែរ គឺមិនដូចរថយន្តធម្មតានោះទេ គឺជាម៉ូដែលពិសេសមួយ ហៅថា Chiron Sport 110 Ans ហើយរថយន្តនេះត្រូវបានផលិតឡើងដើម្បីអបអរសាទរខួបលើកទី១១០ នៃការផលិតរថយន្ត Bugatti ដំបូងបង្អស់តាំងពីឆ្នាំ១៩០៩ ។
រថយន្តស្ព័រមួយរបស់បារាំងនេះផងដែរបំពាក់ម៉ាសុីន Quad-turbocharged ទំហំ ១៦សុីឡាំង មានកម្លាំង ១៤៧៩សេះ ហើយល្បឿនអតិបរមាដល់ទៅ ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង ។ Bugatti Chion Sport 110 Ans នេះផលិតតែ២០គ្រឿងទេ នៅលើពិភពលោក ហើយវាមានតម្លៃចាប់ពី ៣ ២៦០ ០០០ ដុល្លារនៅលើទីផ្សារបរទេស ៕ មានវីដេអូខាងក្រោម
មានវីដេអូខាងក្រោម