ក្តុកក្តួលណាស់! ឪពុក បានបង្ហោះសាររៀបរាប់ទាំងអួលដើម.ក ក្រោយកូនស្រីក្លាយទៅជាមនុស្សរុក្ខជាតិ

ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង រំជួលចិត្តជាខ្លាំងក្រោយកំណាព្យរបស់ឪពុកម្នាក់ បានតាក់តែងចាប់ចុងជួនជាច្រើនបង្ហោះលើអ៊ីនធឺណិត បង្ហាញពីអារម្មណ៍ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន ចំពោះកូនស្រីវ័យក្មេងដែលកំពុងឈឺធ្ងន់ ដោយធ្វើឲ្យអ្នកប្រើ​ប្រាស់បណ្ដាញសង្គមមួយចំនួនស្លុងអារម្មណ៍ រំជួលចិត្ត និងអាណិតអ្នកទាំងពីរពន់ពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង កូនស្រីរូបនេះ ត្រូវឪពុកហៅឈ្មោះ តីតី មានអាយុ ៨ឆ្នាំ បានធ្លាក់ខ្លួនឈឺធ្ងន់រយៈពេលជាង ៦ឆ្នាំមកហើយ មិនអាចព្យាបាលជាសះស្បើយទេ ទោះទៅព្យាបាលដល់ក្រៅប្រទេស។ កាល កុមារី តីតី មានអាយុប្រមាណ ១ខួប​កន្លះ នៅថ្ងៃមួយនោះ រូបគេស្រាប់តែក្ដៅខ្លួនខ្លាំង ភ្នែកឡើងក្រហម ឪពុកបានយកឲ្យគ្រូពេទ្យពិនិត្យទើបដឹងថា កើតជំងឺរលាកខួរក្បាល និងវិវត្តជាធ្ងន់ធ្ងររហូតបាត់បង់ស្មារតី ហើយពេទ្យមិនអាចព្យាបាលជាឡើយ គឺត្រូវក្លាយជាមនុស្សរុក្ខជាតិ​អស់មួយជីវិត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ចាប់តាំងពីកូនធ្លាក់ខ្លួនបែបនេះ ឪពុកមិនបានទៅបំពេញការងារជាប់ដៃឡើយ អារម្មណ៍រវើរវាយនឹក​អាណិតដល់​កូនស្រី ចំណែកភរិយារបស់លោកបានចែកផ្លូវគ្នាតាំងពីកូនស្រីមិនទាន់ឈឺមកម្ល៉េះ។ សព្វថ្ងៃ កូនស្រីត្រូវប្រើបំពង់ទុយយោជំនួយ ដើម្បីក្រេបយករសជាតិអាហារ និងថ្នាំ។ ខាងក្រោមនេះ​ជាកំណាព្យបទពាក្យ ៤ និងពាក្យ ៧ ដ៏សែនក្ដុកក្ដួលពោរពេញដោយអត្ថន័យអាណិតអាសូរ និងការបួងសួងឲ្យកូនស្រីឆាប់ជាសះស្បើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​#កូនតីឈឺពិត តែចិត្តប៉ានៅ ស្រលាញ់ជ្រាលជ្រៅ ដូចកាលនៅល្អ ទោះកូនគ្មានម្ដាយ ខ្វល់ខ្វាយបីពរ ប៉ាស្ម័គ្រកំដរ មើលថែកូនថ្លៃ។ ដឹងច្បាស់ថាកូន មិនមានសង្ឃឹម ដូចភ្លៀងរលឹម មិនស្គាល់រស្មី ពិការគរថ្លង់ ទន់អស់ជើងដៃ ជាតិនេះគ្មានថ្ងៃ ស្រីដូចដើមទេ។ ថ្ងៃក្ដីស្រលាញ់ ប៉ាសែនស្រណោះ ប៉ានៅតែស្មោះ ថែកូនមិនរេ កូនរស់ដូចស្លាប់ ជីវិតខុសគេ ប៉ាសូមស្មគ្រថែ កូនលុះអវសាន្ត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​#[ចាំចម្លើយនៅជើងមេឃ]៖ ជើងមេឃសែនឆ្ងាយទៅមិនដល់ព្រឹកព្រៃមាត់ថ្នល់ហាក់កន្តើយ ផ្លូវអើយអ្នកវែងណាស់ទៅហើយ ជួយនាំចម្លើយនៅជើងមេឃ។ ខ្ញុំធ្លាប់ស្រែកសួរទៅវេហា ផ្ដាំសួរទេវតាជួយវែកញែក លោកិយភ្លឺយប់គ្មានអ្វីប្លែក ចម្លែកកូនខ្ញុំពេលណាជា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្យល់បក់ពីជើងត្រជាក់កាយ ធម្មជាតិទាំងឡាយសែនរមនា ត្រួយលាស់ល្អល្អះត្រលប់ជា កូនខ្ញុំវេទនាពេល ណាស្បើយ? ពពកសក្បោះមីដេដាស អណ្ដែតពេញពាសធ្វើព្រងើយ ឬអ្នករ៉ាំងទប់រាល់ចម្លើយ ឬខ្ញុំសួរហើយទើត្រឹមអ្នក។ បើខ្ញុំមានរឹទ្ធដូចស្ដេចស្វា អុកឡុកចក្រវាលិ៍យ៉ាងច្បាស់ជាក់ ជ្រែកឋានទាំងបីមិនស្ទើរស្ទាក់ ជាធ្នាក់សុំប្ដូរកូន​ខ្ញុំជា៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

#កូនអើយប៉ាដឹងថាកូនចង់ រត់ដើរត្រាប់ត្រងសើចក្អាកក្អាយ ប៉ាដឹងកូនចង់លេងសប្បាយ មិនចង់ប្រែក្លាយបែបនេះទេ ។ ទឹកភ្នែកកូនស្រក់ថ្ងៃចូលឆ្នាំ ប៉ាជូតប៉ាចាំជិតមាសមេ ឃើញទឹកភ្នែកកូនប៉ាឈឺទ្វេ បានត្រឹមមើលថែសម្បកកាយ ។ គេងយូរតើកូនធុញយ៉ាងណា ទឹកភ្នែកកូនថ្លាហាក់បរិយាយរៀបរាប់រាល់ទុក្ខសោកទាំងឡាយ ព្រោះអីឆោមឆាយមិនអាចស្ដី ។ ឆ្នាំថ្មីខ្ញុំសូមលើកហត្ថា បួងសួងទេវតាប្រោសប្រណី សូមលោកជួយប្រោសដល់កូនស្រី ដឹងខ្លួនដូចក្ដីប្រាថ្នាផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​#[ក្បែរកូនគេ នឹកកូនខ្លួនឯង]៖កូនតីមើលចុះ កូនគេធំអស់ ចូលថ្នាក់មត្តេយ្យ​ ពួកគាត់បានជាប់ ត្រៀមឡើងថ្នាក់ថ្មី ចំណែកកូនស្រី ឈឺសែនចំបែង។ កូនតីដឹងទេ ប៉ាក្បែរកូនគេ នឹកដល់កូនឯង ទឹកភ្នែកប៉ាស្រក់ ពិបាកនឹងថ្លែង លួចយំម្នាក់ឯង តឹងទ្រូងឥតស្រាន្ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កូនតីកំសត់ យប់ខ្លះប៉ាស្លុត ចិត្តសែនរំខាន បន្ទោសខ្លួនឯង ជួយកូនមិនបាន​ ធ្វើអោយកល្យាណ​ បាត់បង់ស្មារតី។ កូនតីសំណព្វ ប៉ាស្ទើរឆ្កួតឡប់ ព្រោះនឹកកូនស្រី បើកូនអាចក្រោក ហើយចង់បានអ្វី រកអោយកូនស្រី មិនអោយមានល្អាន​។ កូនតីតូចណាស់ មិនគួរកម្មក្រាស់ ប្រាស់ភាពសុខសាន្ត​ សូមដួងវិញ្ញាណ​ កូនមានប៉ុន្មាន​ វិលវិញចូលប្រាណ​ ដឹងខ្លួនឡើងវិញ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

#[បារម្ភ]៖ កូនស្រីតូចមួយ ប៉ានឹកប៉ាព្រួយ ប៉ាសែនបារម្ភ ប៉ាសែនខ្វល់ខ្វាយ ខ្លោចចិត្តអួលងំ ពេលខ្លះប៉ាយំ អាណិតកូនស្រី។ កាលកូននៅល្អ ប៉ាភ័យប៉ាអរ ខ្លាចតែកូនថ្លៃ ដើរដួលរបួស រលាត់ជើងដៃ ពេលខ្លះប៉ាភ័យ ខ្លាចកូនធ្លាក់ទឹក។ ស្រមោចស្រអា តូចធំយ៉ាងណា ខ្លាចឡើងខាំចឹក គេងមិនសូវលក់ ពីយប់ទល់ព្រឹក ក្នុងចិត្តរឭក ខ្លាចកូនជួបភ័យ។ ពេលញ៉ាំអាហារ លៃលកយ៉ាងណា ពិនិត្យល្អន់ក្រៃ ខ្លាចកូនជ្រុលជ្រួស ឆ្លាក់នំចំណី ពេលខ្លះប៉ាភ័យ ខ្លាចឆ្លាក់គ្រាប់ក្រួស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កូនដើរជិតឆ្ងាយ ប៉ាតែងខ្វល់ខ្វាយ មើលមិនអោយហួស បារម្ភខ្លាចកូន ជ្រុលឡើងទីខ្ពស់ ខ្លាចកូនរបួស បាក់ជើងបាក់ដៃ។

ឥឡូវក្រឡាស់ បារម្ភទាំងនេះ ហាក់មិនត្រូវន័យ កូនធ្លាក់ខ្លួនឈឺ ទន់អស់ជើងដៃ ខួរក្បាលកូនស្រី រលាកធ្ងន់ធ្ងរ។ ក្លាយខ្លួនពិការ ប៉ះពាល់ខួរក្បាល ប្រែក្លាយមិនល្អ ក្មេងធ្លាប់ក្នក់ក្នាញ់ ប្រែលែងមាត់ក ក្លាយឈ្មោះកំរ ជាមនុស្សរុក្ខជាតិ។ ទោះកូនយ៉ាងណា ប៉ាគិតប្រាថ្នា បារម្ភទ្វេទៀត ខ្លាចកូនគេងយប់ សត្វល្អិតជ្រកជ្រៀត ប៉ុនប៉ងរួតរាត ខាំកាយកូនស្រី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លាចវាលបខាំ លបលួចបន្លំ លបខាំជើងដៃ ចូលរន្ធត្រចៀក ភ្នែកច្រម៉ុះក្ដី ព្រោះអីកូនស្រី មិនអាចតបត។ខ្លាចកូនគេងយូរ ត្រូវតែគិតគូរ ប្រឹងប្រែអោយល្អ បង្វែរទៅឆ្វេង រួចស្ដាំបន្ត កុំអោយស្ពឹកស្ពោរ ឈឺខ្នងឈឺប្រាណ។

ខ្លាចកូនផ្ដាសាយ ច្រម៉ុះនឹងក្លាយ តឹងសែនរំខានស្លែសឡើងពេញសួត តឹងទ្រូងមិនខាន មិនងាយនឹងបាន ធូរស្បើយធម្មតា។ ខ្លាចកូនរមាស់ តែមិនដឹងសោះ គួរអែសត្រង់ណា ឱសែនអាណិត ជីវិតកូនប៉ា ព្រហ្មលិខិតចារ រស់សែនសោកសៅ។ ប៉ាចង់ប្រាប់ថា ប៉ាដល់ទីណា ក៏ចិត្តប៉ានៅ គិតកូនគ្មានម្ដាយ ផ្ដល់ភាពកក់ក្ដៅ ប៉ាសូមផ្ដាំទៅ រយសែន “បារម្ភ” ៕

#[ពុកចង្កា]៖ ស្រណោះថ្ងៃមុន កូនតីតូចតន់ លើកយកម្រាមដៃ លេងពុកមាត់ប៉ា ពុកចង្កាក្ដី រួចហើយកូនស្រី រសើបដល់កាយ។ ឱសែនស្រណោះ ប៉ាចាំកាលនោះ កូនសើចក្អាកក្អាយ ប៉ាមានក្ដីសុខ ឃើញកូនសប្បាយ ឥលូវប្រែក្លាយ ជាលែងមាត់ករ។ឱផែនពសុធា អ្នកស្រស់សោភា ប្រែជាខ្មៅស ធ្លាប់បៃតងខ្ចី ប្រែថ្មីគ្មានពណ៌ ប្រឹងរស់ត្រដរ តបតវាសនា។ចូរញាតិជួយចាំ ខ្ញុំសូមផ្ដែផ្ដាំ ប្រឹងថែរក្សា ទោះកូនរុក្ខជាតិ ស្រពោនយ៉ាងណា ក៏ប៉ាប្រាថ្នា ស្រោចថែថ្នមថ្នាក់។ សង្ឃឹមថ្ងៃមួយ កូនផុតទុក្ខព្រួយ ត្រួយលាស់សស្រាក់ ដុះផ្លែចេញផ្កា ចោលម្លប់ត្រជាក់ យើងរស់ពីរនាក់ សុខសាន្តទៅអើយ៕ប្រភព ៖namtokh

Leave a Reply