បែកគ្នាអស់រយះពេល២៧ឆ្នាំ ទោះបីជីវភាពខុសគ្នាពិត តែសម្លាញ់ម្នាក់នេះដែលធ្លាប់កម្សត់កម្រជាមួយគ្នា បង្រៀនខ្ញុំឡេីងត្នោត​ ចេះភ្ជួរទើបខ្ញុំចេះតស៊ូដល់សព្វថ្ងៃនេះ

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏និងរំភើបចិត្តជាខ្លាំងដោយ កាលពីពេលថ្មីៗនេះ បុរសម្នាក់បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក កោតសរសើរពីទឹកចិត្តរបស់លោកជាខ្លាំង បន្ទាប់ពីលោកបានបង្ហោះរូបថតមួយសន្លឹក បង្ហាញពីទឹកចិត្តមិនភ្លេចចំពោះមិត្តភក្តិចាស់ ក្រោយកន្លងហួសរយៈពេល ២៧ឆ្នាំ ដែលកន្លងមកធ្លាប់តែទៅរៀនជាមួយគ្នាកាលវ័យកុមារ ហើយមកទល់ពេលនេះ បើទោះបីជាលោកមានតួនាទី ជាមន្ត្រីរាជការ ក៏លោកនៅតែមិនភ្លេចចិត្តភក្តិនេះម្តងណាឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង តាមរយៈគណនីបុរសខាងលើ មានឈ្មោះ ប៊ិន ស័រ បានសរសេរថា៖ «ពេលវេលា២៧ឆ្នាំ ពិតជាលឿនខ្លាំងណាស់ សម្លាញ់ម្នាក់នេះហើយតែងតែបង្រៀនខ្ញុំ ឲ្យចេះឡើងត្នោត ចេះបររទះគោ ចេះភ្ជួរ ចេះដុតធ្យូង គាត់តែងតែ ជិះកង់ឌុបខ្ញុំទៅរៀនតែពេលនេះខ្ញុំមិនដែលភ្លេចគាត់ម្តងណាទេ ពួកយើងនៅតែចងចាំគ្នាជារៀងរហូត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ ក្រោយឃើញសកម្មភាពមិត្តភក្តិមិនភ្លេចគ្នា ទោះម្នាក់មានតួនាទីខ្ពស់ មានការងារល្អ ប្រាក់ខែច្រើន ហើយមិត្តម្នាក់ទៀតត្រឹមជាកសិករ តែពួកគាត់នៅតែមិនភ្លេចអនុស្សាវរីយ៍ ធ្វើឲ្យមហាជនមានមតិស្រដៀងៗគ្នាថា សុំសរសើរពីទឹកចិត្តដែលមិនប្រកាន់ឋានៈ នេះហើយជាមិត្តភក្តិល្អ គឺមិនភ្លេចគ្នាទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏នៅតែរាប់រកគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ តាមរយៈរូបភាពដែលបានចែកចាយ បានបង្ហាញឲ្យយើងឃើញថា បុរសមិនពាក់អាវ ស្លៀកតែក្រមា រស់នៅជនបទ (ខេត្តកំពង់ស្ពឺ) ធ្វើស្រែចម្ការចិញ្ចឹមគោក្របីមាន់ទា មានជីវភាពពុំសូវធូរធារ ដោយមានផ្ទះ ខ្ទមជាប់ដី ដំបូលប្រក់សង្ក័សី និងស្លឹកត្នោត គាត់មានទឹកមុខញញឹមរីករាយ ពេលបានមិត្តសម្លាញ់​មកលេងដល់ផ្ទះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ចំណែកបុរសម្នាក់ទៀត ពាក់វែនថា ទំនងជិះរថយន្តផ្លូវឆ្ងាយដើម្បីមកទីនេះដោយមានស្បែកជើងប៊ូ ចិញ្ចៀនពេជ្រ នាឡិកា និងកាន់ទូរស័ព្ទស្មាតហ្វូនមួយគ្រឿងផង។ តាមរយៈរូបថតដែលបុរសរូបនេះ បង្ហោះផ្សេងទៀតបញ្ជាក់ថា រូបលោកជាមន្ត្រីនៅអាកាសយាន្តដ្ឋានអន្តរជាតិ ភ្នំពេញ ពាក់ឯកសណ្ឋាន សក្ដិ ៣។

យោងទៅតាមប្រភពរូបថតដដែល លោកក៏ជាសប្បុរសជន ដ៏សកម្មម្នាក់ក្នុងការចុះជួយ ជនក្រីក្រ ចាស់ជរា គ្មានទីពឹង ក្មេងសិស្សសាលានៅតាមជនបទផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទន្ទឹមនឹងនេះ អ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកបានខំមិនពាក្យកោតសរសើរជាច្រើនដែលលោក បានប្រកាន់ខ្ជាប់នូវ អនុស្សាវរីយ៍ធ្លាប់មានចំពោះគ្នាតាំងពីវ័យកុមារ៖ «សម្រាប់ខ្ញុំ កម្រឃើញបែបនេះណាស់ លោកពូទាំងពីរ ជាគំរូល្អមួយសម្រាប់ក្មេងៗជំនាន់ក្រោយ អោយចេះស្រលាញ់គ្នា កុំភ្លេចគ្នាពេលមានបាន។

មិត្តល្អចេះជួយ គ្នាក្នុងគ្រាក្រ ថ្ងៃនេះយើងជួយគេ ពេលក្រោយជួបទុក្ខគេនឹងជួយយើងវិញមិត្តភាពបែបនេះប្រាក់កាស មិនអាច ទិញបានឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង យើងខ្ញុំមានសេចក្តីរំភើបចំពោះមិត្តភាពរបស់បងទាំង២ សង្ឃឹមថាបងនឹងជួយរកមុខរបរ ឬការងារអ្វីមួយឲ្យជីវភាព គាត់ប្រសេីជាងនេះ សូមសរសេីរសម្រាប់ការរក្សាមិត្តភាពល្អដោយគ្មានការរេីសអេីង។

ល្អណាស់លោកពូ! ខ្ញុំសូមចូលរួមត្រេកអរផងដែលមិត្តភាពរវាងលោកពូទាំងពីរនៅល្អជានិរន្តន៍បែបនេះ! តែសម្រាប់ខ្ញុំវិញមិត្តខ្លះ គាត់រៀនបានខ្ពស់ តែដោយសារភាពខ្ពង់ខ្ពស់នេះ បានធ្វើអោយគាត់ភ្លេចមិត្តទាបដូចជារូបខ្ញុំ!»៕ប្រភព៖ ហ្វេសប៊ុក

Leave a Reply