សម្ដេចក្រឡាហោម​ ស​ ខេង បានចេញសេចក្តីប្រកាសផ្អា ក ការងារ​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ុក​ កុសល​ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ ជាបណ្ដោះ​អា ស ន្ន​

លោក ឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ ត្រូវបានមន្រ្ដីនគរបាលនារីៗ ដែលជាកូនចៅ បានរួមគ្នា ដាក់ពាក្យបណ្ដឹង ប្ដឹ ង មកកាន់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី នៃក្រសួងមហាផ្ទៃ ស្ដីពីបទ បៀ ត បៀ ន កេ រ្ដិ៍ ភេ ទ យ៉ាងធ្ងន់ធ្ងររួចមក ពេលនេះ ត្រូវបានសម្ដេច ស ខេង បានសម្រេចផ្អាកការងារ លោក អ៊ុក កុសល បណ្ដោះអា ស ន្នហើយ ដើម្បីរង់ចាំការសម្រេចជាថ្មី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុននេះបន្ដិច នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោក ផែង វណ្ណៈ បានសរសេរប្រាប់ឱ្យដឹងថា៖”សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ ក្រសួង​មហាផ្ទៃ​ នៅថ្ងៃទី​១២​ ខែ​សីហា​ ឆ្នាំ​២០២០​ បានចេញ​ប្រកាសផ្អាកការងារ​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ុក​ កុសល​ ជាបណ្ដោះ​អាសន្ន​ តាមសំណេីរ​របស់​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​លោកឧត្ដមសេនីយ៍​ទោ​ អ៊ុក​ កុសល​ លោក​ឧត្ដមសេនីយ៍​ត្រី​ អ៉ឹម​ សុគឿន​ ស្នងការ​រងខេត្ត​កំពង់ធំ​ ទទួល​បន្ទុក​ធនធាន​មនុស្ស​ ក៏ត្រូវបានដក​មកនាយកដ្ឋាន​បុគ្គលិក​ផងដែរ​។ ចំណែក​ លោកឧត្ដមសេនីយ៍​ត្រី​ អ៉ឹត​ គីមស្រ៊ន​ ស្នងការ​រងខេត្ត​កំពង់ធំ​ ត្រូវ​បាន​តែងតាំង​ជា​ស្នងការ​ស្ដីទី​ ជំនួស​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ុក​ កុសល​។ ការដកដំណែងស្នងការខេត្ត​កំពង់ធំ​បានកេីតមាន​ឡេីង​បន្ទាប់ពី​ មន្ត្រី​នគរបាល​នារីៗ​ជាច្រើន​នាក់​បានដាក់​ពាក្យ​បណ្ដឹង​មកសម្ដេចក្រឡាហោម​ ស​ ខេង​ ប្ដឹ ង ​លោក​ឧត្ដមសេនីយ៍ទោ​ អ៊ុក​ កុសល​ ស្នងការ​ខេត្ត​កំពង់​ធំ​ ពីបទ ​បៀ ត បៀ ន ​កេ រ្តិ៍ ខ្មា ស់ ​ធ្ងន់ធ្ងរ​“។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply