អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានសម្ដែងសេចក្ដីអាណិតខ្លោចចិត្តចំពោះទារកម្នាក់ជាខ្លាំង ព្រោះបំណងអ្នកស្រីថានឹងជួយព្យាបាលក្មេងនេះ វាយឺតពេលទៅហើយ។
អ្នកស្រី បានបង្ហោះរូបភាពក្មេងម្នាក់នេះ អមដោយខ្លឹមសារបែបនេះថា «ខ្លោចចិត្តណាស់លោកអើយ😭😭😭 ថាជួយព្យាបាលគាត់ តែឥឡូវយឺតពេលហើយ គាត់លាទៅវិញហើយ យប់មិញនេះ អាយុទើបជាង៦ខែ។
ឈឺតាំងពីអាយុជាង ១ខែ លឺថារបេងសួត ហើយចូលព្យាបាលនៅពេទ្យកុមារជាតិដែរ តែទ្រាំទ្រមិនបាន។ ខ្ញុំមានតែចូលរួមរំលែកទុក្ខក្រុមគ្រួសារនូវថវិកា ៥០០ដុល្លារ សូមឱ្យក្មួយទៅបានសុខ ហើយកើតជាតិក្រោយៗ មានអាយុវែងដូចគេឯង🙏🙏🙏គាត់ធ្វើបុណ្យ នៅជិតស្ពានព្រែកតាមាក់ ខេត្តកណ្ដាល»។
តាមរយៈដំណឹងដ៏អកុសលនេះ មហាជនជាច្រើន បានសម្ដែងក្ដីអាណិតអាសូរ ព្រមទាំងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព ហើយក៏បានបួងសួងកុំឲ្យជាតិក្រោយ រូបគេមានវាសនាអភ័ព្វដូចជាតិនេះទៀត។
ជាក់ស្ដែងពួកគាត់បាន បញ្ចេញយោបល់ថា «ខ្លោចចិត្តណាស់ចិត្តជាម្ដាយមិនដឹងស្លុតយ៉ាងណាទេលោកអើយក្មួយជីវិតអស់ត្រឹមនឹងសូមកើតជាតិណាៗមានសុខភាពល្អអាយុវែងដូចគេដូចឯង»។ «ពិតជាសោកស្ដាយណាស់បងស្រីអើយ សូមអោយក្មួយទៅអោយសុខ»។ «អាណិតណាស់កូនសូមអោយកូនកើតជាតិណាៗអោយមានសុភាពល្អអាយុវែងកុំអោយដូចជាតិនេះ»។
«ខ្លោចចិត្តណាស់ ម្តាយគាត់គួរតែស្វែងរកជំនួយតាំងពីគាត់កើតភ្លាម ក្រែងមានអ្នកចិត្តធម៌ដូចបងជួយ»។ «សុំចូលរួមរំលែកទុក្ខប្អូនផង ឃើញមើលទៅប្អូនឈឺពិបាកក្នុងខ្លួនបើទៅក៏ល្អព្រោះប្អូនឈឺពិបាកខ្លួនគួរឲ្យអាណិតណាស់»៕