អីយ៉ាស! ហាងពេជ្រ តូតា បើកភ្លាមមានម៉ូយកៅឆាយច្រើនណាស់ជាពិសេស សុទ្ធតែតារាៗទៀតផង

ភ្នំពេញ៖មិនយូរមិនឆាប់​ សមាជិកថ្មីរបស់ តារាសម្តែងស្រី ម៉ាក សែនសូនីតា ហៅតូតា នឹងឃើញពន្លឺព្រះអាទិត្យហើយ ព្រោះពេលនេះ រូបគេ នៅក្នុងពោះម្តាយគេ រយៈពេល៧ខែហើយ ដូច្នេះបន្តិចទៀត ក្រុមគ្រួសាររបស់នាង នឹងមានសភាពកាន់តែអ៊ូអរជាមុនរឹតតែខ្លាំង។ជាពិសេស នៅពេលរូបនាង កំពុងតែមានផ្ទៃពោះបែបនេះ

ក្នុងនាមជាស្វាមី បានមើលថែតូតា បានយ៉ាងល្អឥតខ្ចោះ និងយកចិត្តយកថ្លើម មិនឲ្យនាងទាស់ចិត្តនោះទេ មិនថានាងទៅណា ចង់ធ្វើអី ស្វាមីរបស់អ្នកនាង តែងតែបំពេញតាមតម្រូវការជានិច្ច និងជូនទៅតាមសំណើរ។

បន្ទាប់ពីបានសាងគ្រួសារយ៉ាងកក់ក្តៅហើយនោះ អ្នកនាង ក៏បានចាប់យកអាជីពថ្មី ជាច្រើនបន្ថែមទៀត មានទាំងហាងលក់គ្រឿងអលង្ការ និងកន្លែងចិញ្ចឹម ដែលស្វាមីរបស់អ្នកនាង ជាអ្នកមើលថែ។បើយើង ងាកមកមើលពីអាជីវកម្មនៅក្នុងក្តីស្រម៉ៃរបស់អ្នកនាង ពិតជាមានអតិថិជនជាច្រើន បានអញ្ជើញមកជាបន្តបន្ទាប់ ហើយក៏ត្រូវចិត្ត ជួយទិញ គ្រឿងអលង្ការ ។

ជាមួយគ្នានោះផងដែរ តារាស្រីរូបនេះ បានបង្ហាញមុខអតិថិជន ដំបូងគេបង្អស់ ។ អ្នកនាង​បានបង្ហោះសារថា “បើកភ្លាម ហេងភ្លាមតែម្តង មិនទាន់បានរៀបគ្រឿងក្នុងទូរអស់ផង គូស្នេហ៍1គូរកាយឆា វហេងហេងៗតែម្តងចា…

អលង្ការតូតាលំអរជីវិតអ្នកអោយកាន់តែភ្លឺចែងចាំង ទីតាំងអាគារSky Tree ក្បែរផ្សារសាំហាន់(ទួលសង្កែរ) Sr.105,Sangkat Toul Sangke,Khan rusty Keo,phnom Phen. Tell : 089 32 32 32 / 070 66 00 67 មានសេវាផ្ញើរជូនគ្រប់ខេត្តក្រុង”។សូមទស្សនារូបភាពខាងក្រោមនេះ


សូមទស្សនារូបភាពខាងក្រោមនេះ

Leave a Reply