ការពិតនិងមូលហេតុអញ្ចឹងសោះ​ដែលនាំអោយ ទូច ស្រីលក្ខណ៍ សម្រេចលែងលះគ្នាជាមួយស្វាមី

ទោះបីជាបានលែងលះជាមួយនឹងអតីតស្វាមីអស់មួយរយៈពេលទៅហើយក្តី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏តារាចម្រៀង ទូច ស្រីលក្ខណ៍ មិនដែលបានប្រាប់ពីបញ្ហាស៊ីជម្រៅក្នុងការសម្រេចចិត្តលែងលះគ្នា

ជាមួយនឹងស្វាមីជនជាតិបរទេសនោះដែរ ប៉ុន្តែពេលខ្លះ ទូច ស្រីល័ក្ខណ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្លាប់បានបង្ហើបថា ដោយការទ្រាំរស់នៅជាមួយគ្នាលែងបានទៀត ទើបនាងសម្រេចចិត្តព្រមផ្តិតមេដៃលែងលះតាមសំណើរអតីតស្វាមី ។

យ៉ាងណាមិញ ស្រាប់តែកាលពីថ្មីៗនេះតារាចម្រៀងមេម៉ាយកូនមួយរូបនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហាក់ត្រូវបានអតីតកាលរបស់នាងបន្តស្ថិតនៅក្នុងការចងចាំ ទើប ទូច ស្រីលក្ខណ៍ បានទម្លាយពីមូលហេតុនៃការលែងលះនេះ ក៏ព្រោះ «ស្វាមីរបស់នាងក្បត់ផិតមានស្រី» ។

នៅក្នុងសំណេរយ៉ាងវែងទម្លាយពីភាពក្បត់ផិតរបស់ស្វាមី ទូច ស្រីលក្ខណ៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានរៀបរាប់បែបនេះថា «ប្អូនពៅរបស់ខ្ញុំតែងតែសួរខ្ញុំថា ហេតុអីបានជាខ្ញុំអាចឈរបានដោយគេឆក់យកអតីតគ្រួសាររបស់ខ្ញុំ

ហើយរូបខ្ញុំនៅឡើយមិនតបត? ប្រុសដែលថ្លៃគឺគ្មានថ្ងៃធ្វើឲ្យប្រពន្ធខ្លួនទឹកភ្នែកស្រែករកប្តីរាល់យប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រូបខ្ញុំសុខចិត្តដេកឱបទុក្ខជាច្រើនឆ្នាំរង់ចាំបើទ្វារឲ្យគេជាប្តី

មិនដែលស្គាល់ថាដើរចាយលុយបំផ្លាញ ឬក៏មានមិត្តភក្តិចូលបារ ឬក៏ទៅបង្កបញ្ហាឲ្យគ្រួសារមានទុក្ខ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅសុខៗស្រីរបស់គេមកបរិហារកេរ្តិ៍ខ្ញុំជាប្រពន្ធ ដោយបំពានហ៊ានធ្វើរូបខ្ញុំ

និង កូនទទួលបានដោយការរងទុក្ខជាច្រើនឆ្នាំ ។ រូបខ្ញុំក៏កើតជំងឺវិបិត្តផ្លូវចិត្ត ខ្លាចនឹងជួបមនុស្ស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្លាចនឹងគេសួរ រងការប៉ះពាល់ផ្លូវចិត្តជាច្រើនខែ ព្យាយាមកែហើយ

គេចពីផ្លូវដែលឈឺមួយនេះ រូបខ្ញុំបានទទួលអីខ្លះក្រៅពីទុក្ខលំបាកក្រោយពីគេឆក់យកអតីតប្តីយើង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាំងដែលយើងមិនដឹងថាគេរួមគំនិតក្បត់យើងជាប្រពន្ធ» ។

មិនត្រឹមតែប៉ុណ្ណោះ អារម្មណ៍ជាម្តាយដែលត្រូវទទួលខុសត្រូវមើលថែកូនប្រុសតែម្នាក់ឯងនោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តារាចម្រៀងរូបនេះក៏បានបន្ថែមទៀតថា «ទុក្ខដែលធ្ងន់គឺត្រូវប្រឈមនឹងបង្ហាញ

ដែលគាត់បានបន្សល់ទុកឲ្យខ្ញុំជាអ្នករ៉ាប់រង គេជាប្រុសគេងសប្បាយសាងសងជាមួយស្រីថ្មីរបស់គេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មួយម៉ាត់ក៏មិនដែលតេរកកូនគឺគ្មានសោះ! មួយរយរៀលខ្មែរ

ក៏មិនដែរផ្តល់ឲ្យកូនប្រុសដែលជាឈាមរបស់គាត់ដែរ ខ្ញុំឈឺណាស់តែខ្ញុំមិនទាមទារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំសូមលើកដៃបន់ផ្សងកុំឲ្យជីវិតរបស់ខ្ញុំជួបនឹងមនុស្សប្រុសដែលហ៊ានប្រហារចិត្តខ្ញុំដូចនេះទៀត» ៕

Leave a Reply