ចាកចេញស្រុកកំណើត ស៊ូមកថែល្បុកត្តោខ្មែរ ១០ ឆ្នាំ ទីបំផុត Derek បានសញ្ជាតិខ្មែរ និង មានឈ្មោះ ចាន់ ឫទ្ធីស័ក្តិ

បុរសសម្បុរសជាកូនបារាំងសុទ្ធសាធ Bidaut Derek បានហាត់រៀនគុនខ្មែរតាំងពីនៅស្រុកបារាំង ដោយចិត្តស្រឡាញ់ និង ស្ងប់ស្ងែងក្បាច់គុនខ្មែរពេក គេក៏សម្រេចចិត្តចាកចោលទឹកដីបារាំងជាទីកំណើត និង ក្រុមគ្រួសារទាំងមូលមកផ្សងព្រេងហាត់រៀនវិជ្ជាគុនខ្មែរ និង ល្បុកត្តោ ដោយបានយកស្នាដៃ និង ក្បាច់គុននានារបស់ខ្មែរទៅបង្ហាញពាសពេសពិភពលោកតាមតែអាចធ្វើទៅបាន ។

មិនយូរប៉ុន្មាន ស្របពេលដែលក្លិបប្រដាល់ជាច្រើនបានបិទបន្តបន្ទាប់គ្នា បុរសម្នាក់នេះបែរជាបានប្រើប្រាស់លុយដែលមានទាំងប៉ុន្មានមក បើកក្លិបហ្វឹកហាត់ ដែលមានឈ្មោះថា «ប្រដាល់» កាលពីឆ្នាំ ២០១៨ កន្លងទៅ ដើម្បីលើកស្ទួយកីឡាករគុនខ្មែរ និង ល្បុកត្តោឱ្យមានដង្ហើមបន្ត ។

ដោយមូលហេតុជាច្រើនខាងលើនេះ ហើយលោកចេះនិយាយ និង យល់ពីវប្បធម៌ខ្មែរច្បាស់បែបនេះ លោកត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចផ្តល់សញ្ជាតិតាមការស្នើរសុំ ដោយមានឈ្មោះខ្មែរថា «ចាន់​ ឫទ្ធីស័ក្តិ» ៕ សូមទស្សនាវីដេអូរបស់គាតខាងក្រោមនេះ


សូមទស្សនាវីដេអូរបស់គាតខាងក្រោមនេះ

Leave a Reply