Wow ពិតជាមហាសេដ្ឋីចិត្តបុណ្យមែន! លោក ប៊ីល ហ្គេត ចំណាយប្រាក់ ១៥០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងកូវីដ-១៩ ឲ្យនៅសល់ត្រឹម៣ដុល្លារ ក្នុង១ដូស ឲ្យប្រជាជនក្រីក្រប្រើប្រាស់ …

បរទេស៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើយើងនិយាយពីមហាសេដ្ឋីប្រិយមិត្តប្រាកដជានឹកឃើញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មហាសេដ្ឋី ប៊ីល ហ្គេត ដែលលោកគឺជាមហា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សេដ្ឋីដែលមានជាគេទាំង១០ នៅក្នុងពិភពលោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយកាលពីថ្ងៃទី​១១ ខែសីហា ម្សិលមិញនេះ​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ របស់រុស្ស៊ីមានឈ្មោះថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វ៉ាក់សាំង Sputnik V ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលប្រធានាធិបតីរុស្ស៊ីបានប្រកាសពីភាពជោគជ័យនៃវ៉ាក់សាំងនេះ ។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយគ្នាលោក ប៊ីល ហ្គេត បាននិយាយថា​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គាត់ព្រមធ្វើការមូលនិធិរបស់គាត់ចំណាយប្រាក់ចំនួន១៥០លានដុល្លារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីចែកចាយក៏ដូចជាផលិតវ៉ាក់សាំងកូវីដ-១៩ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យនៅសល់ត្រឹមតែ៣ដុល្លារ ក្នុង១ដូស ហើយវ៉ាក់សាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលមានតម្លៃថោកនេះនឹងត្រូវបានប្រើប្រាស់ចំពោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រជាជនក្រីក្រមួយចំនួននៅលើពិភពលោក ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មហាសេដ្ឋី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចិត្តធម៌រូបនេះបានបញ្ជាក់ឲ្យដឹងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វាជាការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតមួយសម្រាប់ការឆ្លើយតប នឹងជំងឺ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្លងដែលបានផ្ទុះឡើងកាលពីខែមករា ឆ្នាំ២០២០ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុងទីក្រុងវូហាន ប្រទេសចិន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មូលនិធិ លោក ប៊ីល ហ្គេត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កំពុងប្រគល់ប្រាក់ទៅឱ្យវិទ្យាស្ថាន​ Serum ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំបំផុតទូទាំងពិភពលោក ដើម្បី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផលិតវ៉ាក់សាំងចំនួន១០០លានដូស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលត្រូវចំណាយយ៉ាងច្រើនបំផុតត្រឹមតែ៣ដុល្លារ ​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង១ដូស តែប៉ុណ្ណោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរជម្រាបថា លោក ប៊ីល ហ្គេត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានស្ថិតនៅក្នុងចំណោមមេដឹកនាំឈានមុខគេលើការផលិតវ៉ាក់សាំងក្នុងរយៈ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលពីរទសវត្សចុងក្រោយនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយចំណាយថវិកាចំនួន៤ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពាន់លានដុល្លារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លើកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍវ៉ាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សាំងពិភពលោកដែលត្រូវបានគេស្គាល់ថា Gavi ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មហាសេដ្ឋីរូបនេះបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅពេលដែលប្រទេសអ្នកមានអាចមានបញ្ហាក្នុង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការរស់រានមានជីវិតពីជំងឺឆ្លងវីរុសជំងឺរាតត្បាតនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងបំផ្លាញប្រទេសក្រីក្រដែលមិនអាច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានលទ្ធភាពគ្រប់គ្រងការព្យាបាលបាននៅពេលវាមកដល់ ៕

Leave a Reply