ពរពោះជិតសម្រាលហើយ សួស វីហ្សា និងថមមី ដឹកដៃគ្នា ស្លៀកឈុតសម័យលង្វែក ពិតជាប្លែក!

ភ្នំពេញ៖ តារាចម្រៀង អ្នកនាង សួស វីហ្សា និងតារាសម្ដែង លោក ថមមី បានសម្រេចចិត្តរៀបការជាមួយគ្នា ហើយក៏កំពុងកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល ជាពិសេស ពេលនេះ អ្នកនាង សួស វីហ្សា ក៏កំពុងមានផ្ទៃពោះជិតគ្រប់ខែនឹងសម្រាល ហើយកូនដំបូងរបស់នាងក៏ជាកូនស្រីផងដែរ។

ជាការពិត ក្រោយដឹងថាតារាស្រីរូបនេះមានផ្ទៃពោះ ស្វាមីរបស់នាងតែងតែយកចិត្តទុកដាក់ និងថ្នាក់ថ្នមលើភរិយាកាន់តែខ្លាំងឡើងៗគួរឲ្យកត់សម្គាល់ មិនតែប៉ុណ្ណោះ ជាញឹកញាប់អ្នកទាំងពីរក៏និយមបង្ហោះរូបភាពស្វីតៗ ពីទំនាក់ទំនងស្វាមីភរិយាឲ្យហ្វេនៗបានឃើញជានិច្ច ដោយយើងសង្កេតឃើញថា តារាប្រុសស្រីពីរដូងនេះ កាន់តែយល់ចិត្តគ្នា ហើយល្អូកល្អើនជាមួយគ្នាមិនចាញ់កាលផ្ដើមស្នេហ៍ប៉ុន្មានឡើយ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាមួយគូនេះ បានដឹកដៃគ្នាទៅថតរូបតុបតែងខ្លួនយ៉ាងប្លែកភ្នែកស្លៀកក្នុងឈុតបុរាណ ដោយអ្នកទាំងពីរបានជ្រើសរើសនៅឈុតសម្លៀកបំពាក់នាសម័យលង្វែក ដែលជាឈុតសម្រាប់ស្តេចគ្រងរាជក្នុងសម័យលង្វែកផងដែរ។ យ៉ាងណាមិញ រូបភាពដែលស្វាមី ភរិយាមួយគូនេះបានស្លៀកមើលទៅ ពិតជាស្រស់ស្អាត ស្រស់សង្ហាខ្លាំងតែម្ដង ហើយពីរឈុតដែលអ្នកទាំងពីរស្លៀកក៏សាកសមឥតខ្ចោះទៀតផង។ ជាពិសេស អ្នកនាង សួស វីហ្សា បើទោះបីមានពោះធំជិតគ្រប់ខែ តែពេលបានគ្រងឈុតនេះហើយ ពិតជាសមសួន ស្រស់សោភាខ្លាំង។

គួរបញ្ជាក់ផងដែរថា តារាទាំង២នេះជាគូស្វាមីមួយគូដែលតែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែន នឹងសកម្មភាពយ៉ាងផ្អែមល្ហែមគ្មានលួសមួយថ្ងៃឡើយ ខណៈពេល នាងមានផ្ទៃពោះ ជីវិតគូអ្នកទាំងពីររឹតតែរឹងមាំជាងមុនថែមទៀតផង៕ ប្រភពរូបភាព៖ Path Kong
សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply