ជួយស៊ែរផង! អ្នកនាង ទ្រី ដាណា នឹងទាក់ទងទៅម្ដាយរបស់ក្មេងប្រុសម្នាក់នេះ ក្រោយពីបានដឹងថា គាត់ត្រូវការជំនួយដើម្បីព្យាបាលជំងឺ…(មានវីដេអូ)

ក្មេងប្រុសម្នាក់ មានជំងឺរបេងសួត​ឈឺរយះពេលបីខែហើយ ឪពុកម្ដាយ​នាំមកពេទ្យដេីម្បីបេីកថ្នាំរាល់ខែដែរ តែហាក់បីមិនបានធូរស្រាលសោះ ពេលនេះឪពុកម្ដាយ​អស់លទ្ធភាពសម្រាប់ព្យាបាល បានអំពាវនាវសុំឲ្យសប្បុរសជនជួយ

ដើម្បីបានបន្តការព្យាបាល នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក ស្រេន វុធថា-Actorដោយម្ចាស់គណនីខាងលើបានរៀបរាប់ថា សូមបងប្អូនជួយដល់គាត់ផង​ ក្មេងប្រុសនេះមានជំងឺរបេងសួត​ឈឺរយះពេលបីខែ ហេីយឪពុកម្ដាយ​នាំមកពេទ្យដេីម្បីបេីកថ្នាំរាល់ខែដែរ​ តែមិនធូរសោះ​ ពេលនេះគាត់អស់លទ្ធភាពហេីយ​ សូមបងប្អូនជួយដល់គាត់ផង​ 0967777699 ABA: 000823723 HUOT CHHENG

ក្រោយពីឃើញដូច្នេះ អ្នកនាង ទ្រី ដាណា ដែលជាបុគ្គលមួយរូប ដែលគ្រប់គ្នាដឹងថា តែងតែជួយដល់ជនក្រីក្រលំបាកជាច្រើនកន្លងមក បន្ទាប់ពីដឹងរឿងរបស់ក្មេងប្រុសខាងលើ ម្ចាស់ប្រេន NNP រូបនេះ

បានចិត្តអាណិតអាសូរជាខ្លាំង ដោយអ្នកនាងបានសរសេររៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ពុទ្ធោអើយមិនដឹងយ៉ាងម៉េចទេលោកអើយ តើលេខទូរសព្ទនេះពិតជាលេខរបស់ម្ដាយក្មេងនេះពិតដែរឬអត់ទេហ្ន៎ ខ្ញុំនឹងឲ្យក្រុមការងារខ្ញុំទាក់ទងទៅ។


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply