ទើបកើតថ្ងៃមុនសោះ កូនប្រុស សារ៉ាយ សក្ខណា កាន់តែធំមុខមាត់ គួរឲ្យក្នាញ់

អាមេរិក៖ ជាការពិតណាស់ ចាប់តាំងពីរៀបការ មានគ្រួសារ ចេញទៅរស់នៅក្រៅប្រទេសជាច្រើនឆ្នាំកន្លងទៅ តារាសម្ដែងស្រី សារ៉ាយ សក្ខណា ហាក់មានសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ខ្លាំង ក្រោយទទួលបានកូនស្រីម្នាក់និងកូនប្រុសម្នាក់យ៉ាងគួរឲ្យក្នាញ់ទុកជាចំណងដៃ។

ទន្ទឹមនឹងនេះ យើងឃើញថា កូនៗរបស់តារាសម្ដែងពូកែទឹកភ្នែករូបនេះ ពិតជាមានមុខមាត់ស្អាតៗឃ្យូតៗកាត់បានឪពុកម្ដាយគ្មានខុសនោះទេ ដោយពួកគេកាន់តែធំ គឺកាន់តែទទួលបានការចាប់អារម្មណ៍ច្រើន ពីបណ្ដាអ្នកគាំទ្ររបស់តារាស្រីរូបនេះផងដែរ។

ក្នុងនោះផងដែរ បើងាកមកចាប់អារម្មណ៍ទៅលើមុខមាត់របស់កូនប្រុសទីពីររបស់ សារ៉ាយ សក្ខណា ដែលទើបតែកើតប្រហែលជាប្រាំខែមុននេះវិញ យើងក៏ឃើញថា គេពិតជាមានការលូតលាស់លឿន និងមានសុខភាពរឹងមាំខ្លាំងមែនទែន ដែលថ្មីៗនេះ សារ៉ាយ សក្ខណា ទើបតែបានបង្ហោះរូបភាពកូនៗជាច្រើនសន្លឹក នៅលើបណ្ដាញសង្គម បង្ហាញឲ្យឃើញថា ទោះបីកូនប្រុសរបស់ខ្លួន ទើបតែកើតបានប្រាំខែក៏ពិតមែន ប៉ុន្តែពេលនេះ គេថ្លោសមានសាច់ទ្រលុកទ្រលន់ ពិសេសគឺមានមុខមាត់ឡើងគួរឲ្យក្នាញ់តែម្ដង។

នេះបើមើលតាមរូបភាពដែល អ្នកម៉ាក់សម័យថ្មីរូបនេះ បង្ហោះនៅលើបណ្ដាញសង្គម យើងឃើញថា នាងពិតជាមានការយកចិត្តទុកដាក់លើគ្រួសារ និងមើលថែកូនៗបានយ៉ាងល្អខ្លាំង ទើបបានជាកូនៗរបស់នាង ធំធាត់លឿន និងមានសុខភាពល្អបែបនេះ ធ្វើឲ្យមហាជនសរសើរស្ទើរគ្រប់គ្នា៕ ទស្សនារូបភាពខាងក្រោម៖

Leave a Reply