កូនខ្មែរជួយស៊ែរបន្តផង! តោះមកដឹងអំពីការបកស្រាយ ចម្លាក់សត្វដាយណូស័រនៅលើជញ្ជាំងប្រាសាទក្នុងតំបន់អង្គរ…

នៅក្នុង​ចំណោម​រូបចម្លាក់​សត្វ​អច្ឆរិយៈឬ​សត្វ​ចម្លែក​ប្រកបដោយ​បារមីតេ​ជៈគួរ​ឲ្យ​គោរព​កោ.តខ្លា.ចដែល​ខ្មែរ​សម័យ​អង្គរ​បាន​ឆ្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទ​​ក្នុង​តំបន់​អង្គរខេត្តសៀមរាប យើង​សង្កេតឃើញ​មាន​សត្វ២ប្រភេទមាន​រូបរាង​ដូច​ថនិកសត្វ​នា​សម័យ​បុរេប្រវត្តិ​សាស្ត្រ(​មុនគ​.​ស​)ដែលគេហៅថាដាយ​ណូ​ស័រ។ ​ចម្លាក់សត្វចម្លែកទាំងនោះមាននៅប្រាសាទអង្គរវត្តប្រាសាទបាយ័ននិងប្រាសាទតាព្រហ្ម។​’

លោក​សាស្ត្រ​ចារ្យ​បណ្ឌិត(មីសែលត្រាណេ)បានឲ្យដឹងថាពពួកសត្វទាំងនោះភាគច្រើនគឺជា​ប្រភេទ​សត្វ​ដែល​មាន​រាង​ធំ​សម្បើម​អស្ចារ្យតែ​អ្វី​ដែល​គួរ​ឲ្យ​អនិ.ច្ចា​នោះគឺ​ពួកវាបាន​រល.ត់​បា.ត់ផុ.ត​ពូជ​អស់​ទៅហើយ កាលពី៦០ទៅ៦៥លាន​ឆ្នាំមុនគ​.​សដោយសារ​ភ្លើ.ង​ឆេះ.​កាលដែល​អ្នកវិទ្យាសាស្ត្រ​គេ​ហៅថា(Big Bang)ហើយ​ក្រោយមក​ក៏​បាន​ឲ្យ​កំណើត​ទៅ​សត្វ​មួយចំនួន​ខ្នាតតូចៗដូច​ជា​សត្វ​បង្គួយ,ថ្លែន,ត្រ​កួត,ក្រពើ,អន្សង​…​ជាដើម៘​

​លោកបន្តទៀតថា អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺវិចិត្រករខ្មែរយើងកាលពី៨៥០ឆ្នាំមុនមិនបានឃើញឬ​ជួបប្រទះស្គាល់​​សត្វ​យក្ស​ទាំងនោះ​ដោយ​ផ្ទាល់​ទេក៏​ប៉ុន្តែបានឆ្លាក់​តាម​ការស្រមើស្រមៃ​យ៉ាង​ប្រាកដដោយហេតុ​ថា​ចមា្លក់​ទាំងនោះ​មិន​មាន​ពេញល​ក្ខ​ណៈដូច​គ្រោងឆ្អឹ.ង​សត្វ​ដា​ណូ​ស័​រពិតៗដែល​គេ​បាន​រកឃើញ​នៅលើ​ពិភពលោក​យើង​នេះហើយ​ដែល​បាន​ក្លាយទៅជា​ថ្ម​ផូស៊ី​ល(FOSSILE)នោះឡើយ។​

លោក​បណ្ឌិត​បាន​រំលឹក​អំពី​ចម្លាក់​សត្វ​ទាំងនោះថាជាធម្មតាចម្លាក់​សត្វ​នៅលើ​ជញ្ជាំង​ប្រាសាទតាព្រហ្មសត្វ​ត្រូវមាន​ជើង​ខ្លី​ទើប​ត្រឹមត្រូវរីឯ​សត្វ​នៅ​ជញ្ជាំង​ប្រាសាទ​បាយ័នវិញត្រូវមាន​ដងខ្លួន​យ៉ាង​វែង​ទើប​សមស្របនេះ​បើ​យោង​ទៅ​លើ​ការសិក្សា​ឆ្អឹងរបស់​ពួកវា។ ​​តែ​ទោះជា​យ៉ាងនេះ​ក្ដី​ស្ថិត​នៅ​ចំពោះមុខ​ចម្លាក់​ទាំងនោះយើង​ក៏​នៅ​មាន​អារម្មណ៍​ថាយើង​កំពុង​ស្ថិត​ក្នុង​ពិភព​មួយ​ផ្សេង​ទៀត​ដែរ។

តាមពិតទៅ​វត្តមាន​របស់​ពពួកសត្វ​ទាំងនោះមិនមែន​ជា​រឿង​ចៃដន្យ​ទាំងស្រុង​ទេពីព្រោះ​វត្តមាន​របស់​សត្វ​អច្ឆរិយៈទាំងនេះ​មិន​អា​ច​កា.ត់​ផ្ដា.ច់ចេញ​ពី​សារជា.តិ​របស់​មនុស្ស​លោក​បាន​ឡើយ ព្រោះ​បញ្ហា​នេះ​ជា​បញ្ហា​សកល​ដូច​ដែល​បាន​គូសបញ្ជាក់​តាមរយៈ​រឿងព្រេង​បុរាណខ្មែរ៘​

សូម​រំលឹក​ឡើង​ថានៅ​ប្រទេស​ចិន​ជនជាតិ​នេះក៏​បាន​ឆ្លាក់​ប្រភេទ​សត្វ​អច្ឆរិយៈ​បែបនេះ​ដែរដោយ​ការស្រមើស្រមៃ​ដូចគ្នា។ ព្រឹត្តិការណ៍​យ៉ាង​សំខាន់​មួយទៀត គួរ​ឲ្យ​កត់ត្រាគឺ​ក្នុង​អតីតកាល​ដ៏​យូរលង់​ដែល​បាន​កន្លងផុត​ទៅ​នោះអតីត​ខេត្ត​នគរាជ​សីមានិង​ខន​កែនរបស់​ខ្មែរ ​(សព្វថ្ងៃនេះជា​ភាគ​មួយ​នៃ​ខ្ពង់រាប​របស់​ប្រទេស​ថៃ​បច្ចុប្បន្ន) ក៏​ធ្លាប់​ជា​ទីជម្រក​នៃ​ពពួកសត្វ​ដាយ​ណូ​ស័រនេះ​ដែរព្រោះ​ទីនោះ​​មាន​បន្សល់ទុក​នូវ​គ្រោងឆ្អឹង​របស់ពួកវាមានន័យ​ថាទឹកដី​ខ្មែរ​បុរាណ​បាន​ស្គាល់​សត្វ​ដាយ​ណូ​ស័រ​មួយចំនួនធំ​មកហើយដែរ។​​

ការស្រាវជ្រាវអំពីប្រវត្តិសត្វដាយណូស័រចាប់ផ្ដើមពីពាក់កណ្ដាលសតវត្សរ៍​ទី១៩តែ​ប៉ុណ្ណោះនៅ​ទ្វីបអឺរ៉ុប។ ​លោក​បណ្ឌិត​បាន​បញ្ជាក់​ថាគេ​មិន​ទាន់​បាន​ឃើញ​សត្វ​ទាំងនោះ​ពិតៗ​នៅឡើយ​ទេ។ វត្តមាន​របស់​ស​ត្វនោះ​នៅ​លើ​អតីត​ទឹកដី​ខ្មែរវា​ជា​រឿង​មួយរីឯ​គំនូរ​ឬ​ចម្លាក់​នៃ​សត្វដាយណូស័រជារឿងមួយទៀតដែលគេមិនត្រូវមានភាព​ច្របូក​ប្របល់​ឡើយបានន័យថាគ្រោងឆ្អឹង​​សត្វ​ពិត​ជើង​វា​ខ្លី​ជាងគឺ​វា​​ខុសពី​រូបចម្លាក់៕

Leave a Reply