ញាក់សាច់! គ្រាន់តែឈុតពេជ្រ Love Riya ពាក់ថតលេងៗសោះប៉ុន្តែតំលៃកប់ពពកអាចទិញផ្ទះ បុរីបាន២ល្វែងឯនោះគឺរហូតដល់ទៅ

ភ្នំពេញ៖ បើក្រឡេកទៅមើលការតែងខ្លួនរបស់តារាស្រី សាច់សខ្ចីរូបនេះ ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងថា នាងនិយមលេងស្ទាយ៍តែងខ្លួនខ្លាំង អមជាមួយនឹងគ្រឿងពេជ្រយ៉ាងចាំងភ្នែក រាល់ពេលLive គ្រប់ពេល សុទ្ធតែម៉ូតស្អាតៗ និងគួរឲ្យចាប់អារម្មណ៍ខ្លាំង។ដោយសារតែភាពតស៊ូ បានធ្វើឲ្យអ្នកលក់Online អ្នកនាង Love Riya កាន់តែមានបានខ្លាំង មានទ្រព្យស្តុកស្តម្ភឡើងពី


មួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យមហាជនជាច្រើនសរសើរ និងពេញចិត្តចំពោះភាពតស៊ូទាំងថ្ងៃយប់របស់នាងតែម្តង។ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែលេចឡើងនូវតម្លៃគ្រឿងពេជ្រមួយឈុត ដែលគ្រាន់តែជាឈុតដែលនាងពាក់ថតLive វីដេអូលេងៗប៉ុណ្ណោះ ដោយមួយឈុតនេះពិតជាស្អាតខ្លាំង


ដាំត្បូងពេជ្រតូចធំជាច្រើនគ្រាប់ ដែលមានតម្លៃជិត១០ម៉ឺនដុល្លារ អាចទិញផ្ទះបានមួយល្វែង ពោលគឺមួយឈុតមាន ខ្សែ.ក ក្រវិល តម្លៃ៩៥,៥៥០ដុល្លារឯណោះ។


ទាំងនេះ គឺជាតម្លៃម្ចាស់ហាងបានបង្ហាញប្រាប់។ទន្ទឹមនឹងនេះដែរ ហ្វេនជាច្រើនសឹងតែបើកភ្នែកធំៗ ដែលនាងចំណាយច្រើនទៅលើគ្រឿងអលង្ការ ដើម្បីពាក់លម្អខ្លួនថ្លៃខ្លាំងយ៉ាងដូច្នោះ ស្របពេលដែលនាងពាក់ច្រើនឈុត និងដូរគ្រប់ម៉ូតទៅហើយ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

Leave a Reply