សូមចូលរួមរំលែកទុក្ខផង ! ពលករខ្មែរមួយរូប ទៅធ្វើការនៅប្រទេសកូរ៉េ បានទទួលមរណ ភាពហើយ ដោយសារតែ…

ជីវិតជាពលករស្រុកគេ គឺមានការលំបាកណាស់ ថ្វីត្បិតតែបានប្រាក់ខែរៀងខ្ពស់បន្តិចមែន តែត្រូវស៊ូទ្រាំ លំបាក រងារ នឹកនាផ្ទះ ដើម្បីប្រាក់ យកមកចិញ្ចឹមគ្រួសារ បងប្អូនខ្លួន មិនដែលរអ៊ូអ្វីបន្តិចឡើយ។ មានអ្នកខ្លះក៏បានរស់នៅយ៉ាងល្អ និងវិលមកជួបជុំក្រុមគ្រួសារវិញ ហើយក៏មានអ្នកខ្លះទៀត ក៏ត្រូវទទួលមរភាពនៅឯប្រទេសគេថែមទៀត។

តួយ៉ាងដូចជាបងប្រុសម្នាក់នេះ អញ្ចឹង ដែលគាត់ជាពលករ ទៅធ្វើការនៅប្រទេសកូរ៉េ ត្រូវបានទទួលមរណភាព នៅកន្លែងធ្វើការ ដោយគ្រោះថ្នាក់ការងារ​ ហើយត្រូវមិត្តរួមការងាររត់ចោល​កន្លែងការងារថែមទៀត។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Meng Costa page បំណងល្អពីខ្ញុំ បានរៀបរាប់ឲ្យដឹងថា “សូមចូលរួមរំលែកទុក្ខផង។ ពលករខ្មែរ១រូបបានគ្រោះថ្នាក់ការងារ​ កៀបម៉ាសុីនផលិត​ បានបាត់បង់ជីវិត​ នៅតំបន់​ 경기도 남양주 គាត់ធ្វេីការវេនយប់​ កាលពីយប់មិញ​ ព្រឹកឡេីងទេីបដឹងថាទទួលមរណ ភាព ​ អ្វីដែលចំឡែកគឺអ្នកធ្វេីការជាមួយគ្នា​ បានរត់ចោលកន្លែង​ការងារ​ “។

យ៉ាងណាមិញ មានតែពាក្យថាសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារនៃ ស ព ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ទៅដោយគ្មានថ្ងៃត្រឡប់វិញ៕

Leave a Reply