ការដាក់បញ្ចូលធាតុផ្សំរមៀត និងទឹកដោះគោចូលគ្នា សម្រាប់ទទួលទានជាមួយនឹងរបបអាហារប្រចាំថ្ងៃរបស់អ្នកគឺវាពិតជាល្អណាស់ចំពោះសុខភាពរាងកាយទាំងមូល ដែលអ្នកគួរស្វែងយល់ ព្រោះរមៀតជាឱសថធម្មជាតិក្នុងការការពារពីជំងឺផ្សេងៗ។ ចំណែកឯទឹកដោះគោ គឺជាប្រភពដ៏សម្បូរបែបនៃជាតិកាល់ស្យូម ដែលអាចជួយឆ្អឹងឲ្យមានសុខភាពល្អ និងរឹងមាំ។ ខាងក្រោមនេះយើងនឹងបង្ហាញអ្នកពីវិធីធ្វើទឹកដោះគោរមៀត
និងគុណប្រយោជន៍ដ៏អស្ចារ្យរបស់វាចំពោះរាងកាយ និងសុខភាព៖គ្រឿងផ្សំៈ ទឹកដោះគោស្រស់ ១កែវ, ម្សៅរមៀត កន្លះស្លាបព្រាកាហ្វេ, ម្រេចម៉ត់ បន្តិច (ដាក់ ឬ មិនដាក់ក៏បាន), ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ។វិធីធ្វើ និងប្រើប្រាស់៖ ដាក់ឆ្នាំងចាក់ទឹកដោះគោចូល ដាក់ម្សៅរមៀតចូល កូរឲ្យសព្វទុករម្ងាស់ប្រហែល ៣០វិនាទី។ ដាក់ម្រេចម៉ត់ចូល កូរឲ្យសព្វ រួចបិទភ្លើង។
រួចចាក់ចូលកែវ បើមិនចង់ដោយកាក ចាក់ច្រោះវា រួចដាក់ទឹកឃ្មុំចូល កូរឲ្យសព្វ ដើម្បីបន្ថែមរសជាតិ រួចហូប។ ហូបពេលក្តៅឧណ្ហៗ ហូប ១កែវ ជារៀងរាល់ថ្ងៃមុនពេលចូលគេង។
ដ៏អស្ចារ្យចំពោះរាងកាយ និងសុខភាពៈ ជួយឲ្យគេងលក់ស្រួល, ជួយសម្រួលដល់បញ្ហាឈឺក្បាល, ជួយសម្អាតជាតិពុលចេញពីរាងកាយ, ជួយព្យាបាលជំងឺសន្លាក់ និងធ្វើឲ្យឆ្អឹងរឹងមាំ, ជួយបង្កើនប្រព័ន្ធភាពស៊ាំ, ធ្វើឲ្យស្បែករបស់អ្នកភ្លឺថ្លា, ជួយសម្រកទម្ងន់, ព្យាបាលជំងឺផ្តាសាយ និងក្អក, ព្យាបាលការឈឺចាប់ពេលមកឈាមរដូវ៕
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង!