អេហ្សីបម៉ាំមី!!! Mummy!!! ម៉ាំមីគឺជាសំបករាងកាយនៃមនុស្សស្លាប់ដែលគេត្រូវបានថែរក្សារដោយប្រើបច្ចេកទេសបែបបុរាណរបស់អេហ្សីប ដោយបច្ចេកទេសនោះហៅថា ការអប់សាកសព ។ ការអប់សាកសពត្រូវបានធ្វើឡើងសម្រាប់តែសែរាជវង្សរឺអ្នកមានឋារន្តរសក្ដិជាន់ខ្ពស់នៃអេហ្សីបបុរាណតែប៉ុននោះ ។
តាមការណែនាំពីGuide ក្នុងអេហ្សីប ម៉ាំមីដែលត្រូវបានគេរកឃើញដំបូងបង្អស់ក្នុងអេហ្សីបជាភេទប្រុស គេសន្និឋានថាជាស្ដេច ramesses II ដែលត្រូវបានរកឃើញរាង្គកាយរបស់គាត់នៅ Valley of the Kings, Thebes, Egypt ក្នុងឆ្នាំ1881 ។ តាមការសិក្សារអាយុកាលនៃកាលស្លាប់របស់គាត់គឺប្រហែលកំឡុងឆ្នាំ 1213 មុនគ.ស ។
យោងតាមការបង្ហើបខ្លះពី Guide ក្នុង Egyptian Museum បានអោយដឹងថា ការអបសពម៉ាំមីមានច្រើនដំណាក់កាល ដែលចាប់ផ្ដើមពីការ បញ្ចូលទំពក់មួយតាមរន្ធនៅជិតច្រមុះហើយទាញផ្នែកមួយនៃខួរក្បាលចេញមក បន្ទាប់មកធ្វើការកាត់ផ្នែកខាងឆ្វេងនៃរាងកាយនៅជិតពោះ ហើយប្រមូលគ្រឿងក្នុងទាំងអស់ចេញពីរាង្គកាយ ។ ក្រោយមកសម្អាតនិងសម្ងួតរាង្គ
កាយសពអោយស្ងួត ហើយដាក់បេះដូងចូលក្នុងរាង្គកាយ ហើយលាងសម្អាតម្ដងទៀតជាមួយស្រានិងគ្រឿងទេសមួយចំនួន បន្ទាប់មករុំសាកសពជាមួយ អំបិលរ៉ែនិងក្រណាត់ ទុករយះពេល70ថ្ងៃ ( ក្នុងកំឡុង70ថ្ងៃនោះ គេតែងប្រារព្ធពិធីសាសនាផ្សេងៗ ។ ដោយឡែកនៅក្នុងថ្ងៃទី40 នៃពេល70ថ្ងៃនោះ គេយកដីខ្សាច់មកបំពេញចូលក្នុងរាង្គកាយសពនោះវិញ ដើម្បី
អោយមានសភាពជារូបរាង្គសពធម្មតាវិញ ពីព្រោះរាង្គកាយនៃសពដែលបានយកគ្រឿងក្នុងចេញវាអាចមានសភាពប្រែប្រួលទ្រង់ទ្រាយទៅជាសំប៉ែត ) ។ ក្រោយការរុំជាមួយក្រណាត់និងអំបិលរ៉ែគ្រប់70ថ្ងៃ គេត្រូវប្រាកដថារាង្គកាយសាកសពត្រូវស្ងួតនិងគ្រាមល្អទើបចាប់ផ្ដើមធ្វើការរុំដោយក្រណាត់ពណ៍សរ ដូចដែលយើងបានឃើញក្នុងខ្សែរភាពយន្តផ្សេងៗ ពីក្បាលដល់ចុងជើង ។
ក្រោយការរុំរួចរាល់ គេនិងដាក់សពចូលក្នុងមជ្ឈូសរួចដាក់គ្រឿងអលង្កាផ្សេងៗជាមួយសពទៅតាមឋានះនៃសពនិមួយៗ ហើយអ្វីដែលចាំបាច់បំផុតដែលគេមិនអាចភ្លេចបាននោះគឺគ្រឿងក្នុងនៃរាង្គកាយដែលគេបានយកចេញពីរាង្គកាយនោះ ចាំបាច់ត្រូវក្នុងក្រឡ រឺ កូនពាងមួយ ហើយបញ្ចូលទៅក្នុងមជ្ឈូសជាមួយគ្នា ( លើកលែកតែបេះដូងតែប៉ុននោះដែលត្រូវដាក់ចូលក្នុងរាង្គកាយសពវិញ ) ។
សំនួរជាច្រើនបានសួរថា ហេតុចាំបាច់ធ្វើម៉ាំមី ឡើងមកធ្វើអី? ទស្សនះអេហ្សីបបុរាណបានចារទុក ការធ្វើម៉ាំមីនេះឡើងគឺដើម្បីរក្សាររាង្គកាយរបស់ឥស្សរជនអោយបានល្អសម្រាប់ជិវិតបន្ទាប់របស់ពួកគេ ។ បទពិសោធន៍របស់ខ្ញុំនៅក្នុង
Egyptian Museum អ្វីដែលចងចាំមិនភ្លេចជាងគេ គឺបានឃើញ ម៉ាំមីនៅក្នុង mummy room នេះអែង ។ អ្នកអាចសង្កេតឃើញតាមរូបភាពនេះ បើឥដ្ឋការ៉ូពណ៍ខ្មៅ គឺរូបភាពនេះខ្ញុំថតចេញពី the royal mummy room ( ម៉ាំមីនៃសែរាជវង្ស )
ហើយរូបភាពដែលមានឥដ្ឋការ៉ូពណ៍សរ គឺម៉ាំមីដែលគេដាក់នៅកន្លែងធម្មតាទូទៅក្នុង Egyptian Museum ( ម៉ាំមីជនដែលមិនជាប់សែរាជវង្ស ) ។ ម៉ាំមីសែរាជវង្សនៅមានសភាពល្អជាង ម៉ាំមីធម្មតា ម៉ាំមីខ្លះនៅមានក្រចក សក់ នេះប្រហែលជាបច្ចេកទេសក្នុងការអប់សពសម្រាជវង្សធ្វើឡើងដោយប្រុងប្រយត្ន័ជាងនិងល្អជាងក៏ថាបាន ។
រៀបរាប់ប៉ុននេះសិន វគ្គក្រោយបង្ហាញពីរូបភាពទាំងអស់ដែលខ្ញុំថតយកចេញពី Egyptian Museum តែម្ដង ។
#sightseeingworld #egypt #egyptian_museum
Copyright ©️ Sightseeingអេហ្សីបម៉ាំមី!!! Mummy!!! ម៉ាំមីគឺជាសំបករាងកាយនៃមនុស្សស្លាប់ដែលគេត្រូវបានថែរក្សារដោយប្រើបច្ចេកទេសបែបបុរាណរបស់អេហ្សីប ដោយបច្ចេកទេសនោះហៅថា ការអប់សាកសព ។ ការអប់សាកសពត្រូវបានធ្វើឡើងសម្រាប់តែសែរាជវង្សរឺអ្នកមានឋារន្តរសក្ដិជាន់ខ្ពស់នៃអេហ្សីបបុរាណតែប៉ុននោះ ។
តាមការណែនាំពីGuide ក្នុងអេហ្សីប ម៉ាំមីដែលត្រូវបានគេរកឃើញដំបូងបង្អស់ក្នុងអេហ្សីបជាភេទប្រុស គេសន្និឋានថាជាស្ដេច ramesses II ដែលត្រូវបានរកឃើញរាង្គកាយរបស់គាត់នៅ Valley of the Kings, Thebes, Egypt ក្នុងឆ្នាំ1881 ។ តាមការសិក្សារអាយុកាលនៃកាលស្លាប់របស់គាត់គឺប្រហែលកំឡុងឆ្នាំ 1213 មុនគ.ស ។
យោងតាមការបង្ហើបខ្លះពី Guide ក្នុង Egyptian Museum បានអោយដឹងថា ការអបសពម៉ាំមីមានច្រើនដំណាក់កាល ដែលចាប់ផ្ដើមពីការ បញ្ចូលទំពក់មួយតាមរន្ធនៅជិតច្រមុះហើយទាញផ្នែកមួយនៃខួរក្បាលចេញមក បន្ទាប់មកធ្វើការកាត់ផ្នែកខាងឆ្វេងនៃរាងកាយនៅជិតពោះ ហើយប្រមូលគ្រឿងក្នុងទាំងអស់ចេញពីរាង្គកាយ ។ ក្រោយមកសម្អាតនិងសម្ងួតរាង្គ
កាយសពអោយស្ងួត ហើយដាក់បេះដូងចូលក្នុងរាង្គកាយ ហើយលាងសម្អាតម្ដងទៀតជាមួយស្រានិងគ្រឿងទេសមួយចំនួន បន្ទាប់មករុំសាកសពជាមួយ អំបិលរ៉ែនិងក្រណាត់ ទុករយះពេល70ថ្ងៃ ( ក្នុងកំឡុង70ថ្ងៃនោះ គេតែងប្រារព្ធពិធីសាសនាផ្សេងៗ ។ ដោយឡែកនៅក្នុងថ្ងៃទី40 នៃពេល70ថ្ងៃនោះ គេយកដីខ្សាច់មកបំពេញចូលក្នុងរាង្គកាយសពនោះវិញ ដើម្បី
អោយមានសភាពជារូបរាង្គសពធម្មតាវិញ ពីព្រោះរាង្គកាយនៃសពដែលបានយកគ្រឿងក្នុងចេញវាអាចមានសភាពប្រែប្រួលទ្រង់ទ្រាយទៅជាសំប៉ែត ) ។ ក្រោយការរុំជាមួយក្រណាត់និងអំបិលរ៉ែគ្រប់70ថ្ងៃ គេត្រូវប្រាកដថារាង្គកាយសាកសពត្រូវស្ងួតនិងគ្រាមល្អទើបចាប់ផ្ដើមធ្វើការរុំដោយក្រណាត់ពណ៍សរ ដូចដែលយើងបានឃើញក្នុងខ្សែរភាពយន្តផ្សេងៗ ពីក្បាលដល់ចុងជើង ។
ក្រោយការរុំរួចរាល់ គេនិងដាក់សពចូលក្នុងមជ្ឈូសរួចដាក់គ្រឿងអលង្កាផ្សេងៗជាមួយសពទៅតាមឋានះនៃសពនិមួយៗ ហើយអ្វីដែលចាំបាច់បំផុតដែលគេមិនអាចភ្លេចបាននោះគឺគ្រឿងក្នុងនៃរាង្គកាយដែលគេបានយកចេញពីរាង្គកាយនោះ ចាំបាច់ត្រូវក្នុងក្រឡ រឺ កូនពាងមួយ ហើយបញ្ចូលទៅក្នុងមជ្ឈូសជាមួយគ្នា ( លើកលែកតែបេះដូងតែប៉ុននោះដែលត្រូវដាក់ចូលក្នុងរាង្គកាយសពវិញ ) ។
សំនួរជាច្រើនបានសួរថា ហេតុចាំបាច់ធ្វើម៉ាំមី ឡើងមកធ្វើអី? ទស្សនះអេហ្សីបបុរាណបានចារទុក ការធ្វើម៉ាំមីនេះឡើងគឺដើម្បីរក្សាររាង្គកាយរបស់ឥស្សរជនអោយបានល្អសម្រាប់ជិវិតបន្ទាប់របស់ពួកគេ ។ បទពិសោធន៍របស់ខ្ញុំនៅក្នុង
Egyptian Museum អ្វីដែលចងចាំមិនភ្លេចជាងគេ គឺបានឃើញ ម៉ាំមីនៅក្នុង mummy room នេះអែង ។ អ្នកអាចសង្កេតឃើញតាមរូបភាពនេះ បើឥដ្ឋការ៉ូពណ៍ខ្មៅ គឺរូបភាពនេះខ្ញុំថតចេញពី the royal mummy room ( ម៉ាំមីនៃសែរាជវង្ស )
ហើយរូបភាពដែលមានឥដ្ឋការ៉ូពណ៍សរ គឺម៉ាំមីដែលគេដាក់នៅកន្លែងធម្មតាទូទៅក្នុង Egyptian Museum ( ម៉ាំមីជនដែលមិនជាប់សែរាជវង្ស ) ។ ម៉ាំមីសែរាជវង្សនៅមានសភាពល្អជាង ម៉ាំមីធម្មតា ម៉ាំមីខ្លះនៅមានក្រចក សក់ នេះប្រហែលជាបច្ចេកទេសក្នុងការអប់សពសម្រាជវង្សធ្វើឡើងដោយប្រុងប្រយត្ន័ជាងនិងល្អជាងក៏ថាបាន ។
រៀបរាប់ប៉ុននេះសិន វគ្គក្រោយបង្ហាញពីរូបភាពទាំងអស់ដែលខ្ញុំថតយកចេញពី Egyptian Museum តែម្ដង ។
#sightseeingworld #egypt #egyptian_museum
Copyright ©️ Sightseeing