អាមេរិក៖ អតីតតារាភាពយន្តស្រីល្បីឈ្មោះ និងមានភាពលេចធ្លោលើវិថីសិល្បៈក្នុងទសវត្សរ៍ឆ្នាំ ៨០ និង ៩០ អ្នកនាង អម្ពរ ទេវី បានបាត់វត្តមានអស់រយៈពេលជាងពីរទសវត្សរ៍ បន្ទាប់ពីបានដកខ្លួនពីវិថីសិល្បៈ ទៅសម្ងំរស់នៅ សហរដ្ឋអាមេរិក ដោយទុកស្វាមី លោក ពេជ្រ ភិរុណ និងកូនចោលនៅស្រុកខ្មែរ។
កាលពីម្សិលមិញនេះតារាសម្តែងជើងចាស់អម្ពរ ទេវី បានបង្ហោះវីដេអូខ្លីមួយដែលបង្ហាញពីដំណើរកម្សាន្តជុំគ្នាជាមួយគ្រួសារដ៏សប្បាយរីករាយនិង មានសេចក្តីសុខខ្លាំង នៅឧទ្យានទឹក Silverwood Theme Park ដែលមានទីតាំងនៅក្នុងទីក្រុងAthol នៅខាងជើង Idahoសហរដ្ឋអាមេរិក។
ដោយឡែកនៅក្នុងវីដេអូដែលមានរយៈពេល ២នាទីនឹង ៥៩វិនាទីនោះពីសម្តែងពីសកម្មភាពអតីតតារាសម្តែងជើងចាស់រូបនេះនិង គ្រួសារបានជិះ Thunder Canyon POV ជាមួយគ្នា នៅតាមទឹកហូរ ដែលមើលទៅសប្បាយផងភ័យផងមិនស្ទើរនោះទេ។
ក្រោយពីបានឃើញវីដេអូនេះហើយ អ្នកគាំទ្រតារាស្រីរូបនេះបានលាន់មាត់សរសើរដល់ អតីតតារាសម្តែង អម្ពរ ទេវីផងដែរ ដែលតែងតែចំណាយពេលវេលាជាមួយគ្រួសារច្រើន ដែលមើលទៅពិតជាកក់ក្តៅខ្លាំងណាស់ ជាងនេះទៅទៀតពួកគេក៏ជូនពរដល់តារាស្រីរូបនេះនិង គ្រួសារឲ្យកាន់តែមានក្តីសុខនិង សុភមង្គលខ្លាំងជាងនេះបន្ថែមទៀតផងដែរ៕សូមចូលមើលរូបភាពនិង វីដេអូខាងក្រោមខាងក្រោម៖
វីដេអូខាងក្រោមខាងក្រោម៖