សុខៗ ស្រាប់តែ ឱក សុគន្ធកញ្ញា បង្ហោះរូបភាព៥សន្លឹកនេះ បង្កប់សារមួយ អានហើយ រំភើបជំនួស ពិសេសប៉ុន្មានម៉ាត់ចុងក្រោយ នោះគឺ…

ក្រោយរៀបការ តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី ទទួលបានកាដូពិសេសមួយជាទីគាប់ចិត្ត គឺ អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ដែលជាកូនប្រុសរបស់អ្នកទំាងពីរ កើតនា ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅថ្មីៗនេះ ហើយមកដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ នេះ ឆលី មានអាយុ ជិត ៩ខែហើយ មានសុខភាពល្អ និងមានមុខមាត់គួរឲ្យគ្រឺតខ្លាំងណាស់ គ្រប់គ្នាឃើញហើយ សរសើរមិនដាច់ពីមាត់។


ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាព៥សន្លឹក បង្កប់សារដ៏មានន័យមួយថា ៖ “វា​ដូច​ជា​សុបិន្ត​ តែវាជាកាពិត ការ​បង្កើត​គ្រួសារ​មួយ ​វា​ជា​រឿង​ងាយស្រួល​ ប៉ុន្តែ​ការមើលថែ​ ការ​ផ្តល់​តម្លៃ​ បង្កើត​ស្នាមញញឹម​ និង​ការ​រក្សា​នោះ ទើបជារឿងលំបាក​ បើសម្រេចចិត្តហើយ ត្រូវ​មានទំនួលខុសត្រូវ អរគុណ​ដែល​ចូល​មក​ក្នុង​ជីវិត​របស់​ខ្ញុំ​”។


ក្រោយឃើញរូបភាពនេះហើយ អ្នកគាំទ្រជាច្រើន ចូល comment ថា ៖ Cuteម្លេសលោកក្មួយ, ខ្ញុំយល់ពីអារម្មណ៍មួយ សំខាន់បំផុតគឺការទទួលខុសត្រូវ, មេីលមុខអូនបុត្រ​ ចង់តែផាច់ៗ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញក្តីរំភើបចំពោះគ្រួសារ តារាចម្រៀងរូបនេះ មើលទៅពិតជាមានសុភមង្គល និងកក់ក្តៅខ្លាំងណាស់ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ​​៖

Leave a Reply