គយគន់សម្រស់បុត្រានៃស្តេចព្រុយណេ ទ្រង់ Abdul Mateen គម្រប់ ២៩ វស្សាថ្ងៃនេះ សង្ហាណាស់…

ជារឿយៗ ព្រះអង្គម្ចាស់ Abdul Mateen តែងតែអង្រួនបេះដូងនារីៗតាមរយៈរូបថតដែលទ្រង់បានបង្ហោះនៅលើបណ្ដាញសង្គម ដោយមហាជនជាច្រើននាំគ្នាលើកឡើងថា រាជបុត្រារបស់ប្រទេសព្រុយណេអង្គនេះ មានចំណេះដឹងខ្ពង់ខ្ពស់ ម៉ឺងម៉ាត់នឹងការងារ មិនតែប៉ុណ្ណោះព្រះអង្គថែមទាំងមានព្រះកាយខ្ពស់សង្ហា សាច់ដុំហាប់ណែន ធ្វើឱ្យសុភាពនារីជាច្រើនជ្រួលជ្រើមធ្លាក់ក្នុងអន្លង់ស្នេហ៍ព្រះអង្គដកចិត្តមិនរួច ។


នៅថ្ងៃទី ១០ ខែសីហា នេះ ព្រះអង្គម្ចាស់ Abdul Mateen បានយាងគម្រប់ ២៩ ព្រះវស្សាហើយ ដែលឆ្នាំនេះក៏ដូចរៀងរាល់ឆ្នាំ ព្រះអង្គទទួលបានការជូនពរយ៉ាងច្រើនផុសផុលពីសំណាក់ប្រជាជនព្រះអង្គ មិនតែប៉ុណ្ណោះសូម្បីតែអ្នកប្រើប្រាស់បណ្ដាញសង្គមនៅប្រទេសដទៃមួយចំនួនទៀតដែលស្រឡាញ់ ចូលចិត្ត កោតស្ញប់ស្ញែងនឹងកិត្តិនាមព្រះអង្គ ក៏បាននាំគ្នាបង្ហោះពាក្យពេចន៍ជូនពរដល់ទ្រង់ប្រកបដោយក្ដីគោរពដែរ ។


ងាកមកជីវិតឯកជនវិញ ថ្វីដ្បិតថាព្រះអង្គ Abdul Mateen មានព្រះជន ២៩ ព្រះវស្សា ប៉ុន្ដែទ្រង់មិនទាន់លេចឮដំណឹងថានឹងរៀបអភិសេកនៅពេលណានៅឡើយទេ ហើយជារឿយៗទ្រង់ប្រើជីវិតសាមញ្ញបំផុតប្រៀបដូចជាប្រជារាស្រ្តទូទៅ ៕

Leave a Reply