កូនខ្មែរត្រូវស៊ែរទុក!! ថ្ងៃនេះ ជាខួបទី៩៣ព្រះវស្សា ការយាងសោយព្រះទិ វង្គត នៃព្រះករុណា ព្រះបាទ សុីសុវត្តិ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត…

ភ្នំពេញ៖ ថ្ងៃនេះ៩សីហាឆ្នាំ២០២០ជាខួបទី៩៣ព្រះវស្សា ការយាងសោយព្រះទិ.វង្គតនៃព្រះករុណា ព្រះបាទ សុីសុវត្តិ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត (០៩សីហា១៩២៧-០៩សីហា២០២០-ព្រះបរមបច្ឆាមរណនាម ព្រះរាជានុកោដ្ឋ)។

សូមរំលឹកថា៖ ព្រះករុណា ព្រះបាទ សុីសុវត្ថិ ព្រះចៅក្រុងកម្ពុជាធិបតី ព្រះរាជានុកោដ្ឋ ជាព្រះរាជបុត្រានៃព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គឌួង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះបរមកោដ្ឋ និងសម្ដេចព្រះវររាជនីមាតា ពៅ សម្ដេចព្រះបរមអច្ឆរិយអប្សរ។

សូមថ្វាយព្រះរាជមហាកុសល ថ្វាយដួងព្រះរាជវិញ្ញា.ណក្ខន្ធ នៃព្រះរាជានុកោដ្ឋ សូមស្ដេចយាងសោយសុខក្នុងព្រះបរមសុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

Leave a Reply