នៅមានទេប្តីបែបនេះ? ឃើញ​ វីសា ចុកជើងដៃព្រោះពោះធំស្រាប់តែ ថមមី ធ្វើរឿងរំភើបចិត្តមួយនេះរហូតមហាជនលាន់មាត់គ្រប់គ្នាថា

ភ្នំពេញ​ ក្រោយរៀបការ ពេលនេះ សួស វីសា កំពុងតែពពោះ កូនស្រីម្នាក់ហើយ ហើយត្រៀមនឹងសម្រាល នៅពេលដ៏ខ្លីខាងមុខនេះហើយ។សូមរំលឹកផងដែរថា​កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ មហាជន ក៏ដូចជាអ្នកគាំទ្រ ជាច្រើន ពិតជាជា្រប ច្បាស់ហើយ ដោយ តារាចម្រៀង សួស វីសា បានចូលរោងការជាផ្លូវការ ជាមួយលោក Tommy ព្រមទំាងមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស ទំាងសងខាង យ៉ាងច្រើន ប្រកបដោយភាព សប្បាយរីករាយ គ្រប់ៗគ្នា។


រឹតតែពិសេសថែមទៀតនោះ សួស វីសា ពិតជាស្ត្រីម្នាក់ ដែលមានសំណាងខ្លាំងណាស់ ដែលមានស្វាមី តែងតែយកចិត្តទុក្ខដាក់ ថែទាំ មិនដែលធុញទ្រាន់ឡើយ មើលទៅពិតជាមានសុភមង្គល គួរឲ្យច្រណែនដល់ហើយ។


ជាក់ស្តែងកាលពីម្សិលមិញនេះទៀត នាថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២០ ព្រោះតែក្តីរំភើបចិត្តខ្លាំងពេក សួស វីសា ក៏ដាច់ចិត្តបង្ហោះវីដេអូមួយ ខណៈពេលស្វាមី កំពុងច្របាច់ជើង និងម៉ាស្សាឲ្យ ព្រមទាំងបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា​ ៖ “ទេីបមកពីហាត់ប្រាណ ហត់ប៉ុណ្ណាក៏ឆ្លៀតមេីលថែប្រពន្ធដែរ”។


ក្រោយឃើញវីដេអូនេះហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ចូល comment ថា ៖ បងវីសាសំណាងណាស់ ចង់បានដូចបងដែរ, ប្អូនសូមជូនពរឱ្យបងទាំងពីរ ស្រលាញ់គ្នារហូត, ប្តីល្អកុំចោលគ្នា, បានប្តីល្អម្លេសបង, នេះហេីយដែលមនុស្សស្រីជាប្រពន្ធប្រាថ្នាចង់បាន។ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលសរសើរពីស្វាមី តារាចម្រៀងរូបនេះ ដែលមានការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទំា ភរិយា កំពុងមានផ្ទៃពោះ។ ដើម្បីជ្រាប​កាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោម


ដើម្បីជ្រាប​កាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោម

Leave a Reply