ក្នុងថ្ងៃឈប់សម្រាកខាងមុខនេះ អត់ដឹងទៅលេងនៅឯណាមែនទេ មោះចាំខ្ញុំបង្ហាញនូវកន្លែងកម្សាន្តជាច្រើន នៅក្នុងខេត្តសៀមរាប

ថ្ងៃឈប់សម្រាកសង សម្រាប់ពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅសល់តែរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដែលនឹងប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី១៧ ១៨ ១៩ ២០ ២១ ខែសីហា ឆ្នាំ២០២០នេះ។ តើប្រិយមិត្ដនៅគ្រប់បណ្ដាខេត្ដ នៅទូទាំងប្រទេស មានគម្រោងអញ្ចើញទៅលេងកម្សាន្ដនៅកន្លែងហើយ ឬនៅ?

ក្នុងការឈប់សង សម្រាប់ពិធីបុណ្យចូលឆ្នាំខាងមុខនេះ ខេត្ដសៀមរាប បានរៀបចំយ៉ាងពិសេសអស្ចារ្យជាងរាល់ដង ដោយលើកនេះ គឺមានទាំង “ផ្សារបណ្ដែតទឹក” ថែមទៀតផង ដើម្បីឲ្យភ្ញៀវបានអញ្ចើញមកលេងកម្សាន្ដ អាចទទួលយកនូវបទពិសោធន៍ថ្មី។

បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ជំទាវ ទាង អេង ទៀ សីហា ភរិយាអភិបាលខេត្ដសៀមរាប បានសរសេរប្រាប់ឱ្យដឹងថា៖”តោះ! «ទៅកន្លែងដែលយើងប្រាថ្នា» តែមុននឹងទៅសូមជួយស៊ែរចែករំលែកបន្ដ និង មែនសិន អោយបានច្រើនផងអ្នកទាំងអស់គ្នា។ ថ្ងៃឈប់សម្រាកខាងមុខនេះ អត់ដឹងទៅឯណាមែនទេ? មោះ!

ចាំខ្ញុំបង្ហាញកន្លែងកម្សាន្តជាច្រើនក្នុងខេត្តសៀមរាប។ ដឹងអត់បងប្អូនថានៅខេត្តសៀមរាប មានរៀបចំកម្មវិធីអ្វីខ្លះ? នៅថ្ងៃសម្រាកខាងមុខនេះ ខេត្តសៀមរាប បានរៀបចំកម្មវិធីសម្រាប់ទទួលភ្ញៀវទេសចរណ៍ជាច្រើនដូចជា៖

ទី១ ទៅលេងប្រាសាទស្វែងយល់ពីប្រវត្តិសាស្ត្រ។ ទី២ ជិះកង់មើលថ្ងៃរះ នាពេលព្រឹកព្រលឹមជាមួយមនុស្សជាទីស្រឡាញ់។ ទី៣ ជិះទូកកម្សាន្តតាមដងស្ទឹងបុរាណខេត្តសៀមរាប។ ទី៤ ញ៊ាំម្ហូបអាហារឆ្ងាញ់ៗប្រចាំបខេត្តសៀមរាប។ ទី៥ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ដែលមានលក់ផលិតផលធ្វើដោយសិប្បករខ្មែរ មានការប្រកួតមាន់អាំងឆ្ងាញ់ជាងគេក្នុងខេត្ត និងម្ហូបល្បីៗប្រចាំទាំង១២ក្រុង-ស្រុកផងដែរ ហើយក៏ដូចជាមាន «ផ្សារទឹក» ដែលមានលក់ម្ហូបអាហារ និងនំចំណីខ្មែរជាច្រើននៅលើទូក

ទន្ទឹមនឹងនេះបងប្អូនក៏អាចជិះទូកលេងកម្សាន្តនៅតាមដងស្ទឹងបុរាណ ចំណែកបងប្អូនដែលគាត់ចូលចិត្តជិះកង់ មើលទេសភាពបែបស្រុកស្រែ និងមើលពីជីវភាពរស់នៅរបស់អ្នកភូមិ ក៏ដូចជាចង់ស្វែងយល់ពីប្រវត្តិសាស្ត្រនៃប្រាសាទវ័យចំណាស់ជាច្រើន អ្នកទាំងអស់គ្នា អាចចូលរួមក្នុងកម្មវិធី «ជិះកង់សប្បុរសធម៌កាកបាទក្រហមកម្ពុជា» បានដែលនឹងមានមគ្គទេសក៍ រងចាំរៀបរាប់ពីប្រវត្តិនៃប្រាសាទឲ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់។

តែទោះបីជាយ៉ាង ក៏សូមក្រើនរំលឹកដល់ ពុកម៉ែ បងប្អូន សូមមានការទទួលខុសត្រូវខ្ពស់៖ ទី១ កុំភ្លេចត្រៀមយកម៉ាស់មកពាក់ និងក្រម៉ា។ ទី២ កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណៈផងដែរ)។ ទី៣ កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នាណា! មោះ!មោះ! មកសម្រាកនៅសៀមរាប សៀមរាបផ្ទះខ្ញុំ នៅចាំណា TEA Seiha/ទៀ សីហា”។

Leave a Reply