ក្តៅៗ!! ប្រទេសម៉ូរីសកំពុងស្ថិតក្នុងគ្រោះអាសន្ន ដោយសារតែការលេចធ្លាយប្រេងរាប់តោន ចូលទៅក្នុងសមុទ្រ

ម៉ូរីស៖ ប្រទេសម៉ូរីសកំពុងប្រឈមមុខនឹងស្ថានភាពនៃភាពអាសន្ននៃបរិស្ថាន បន្ទាប់ពីកប៉ាល់ខូចមួយបានចាប់ផ្ដើមធ្លាយប្រេងចូលទៅក្នុងមហាសមុទ្រឥណ្ឌា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអ្នកធ្វើយុទ្ធនាការបរិស្ថានបានឲ្យដឹងថា នាវានេះបានបានធ្វើដំណើរក្បែរតំបន់ Pointe d’Esny ភាគខាងកើតនៃកោះប្រទេសនេះ កាលពីចុងខែកក្កដា។​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ការខូចខាតនៃកប៉ាល់បានបណ្ដាលឲ្យលេចធ្លាយសំណល់បំពុលបរិស្ថានចូលទៅក្នុងតំបន់ជុំវិញនោះ ហើយរូបថតនៅលើបណ្ដាញសង្គមបានបង្ហាញពី ប្រេងដ៏ក្រាស់បានជ្រាបចូលទឹកនិងដី។ កាលពីថ្ងៃសុក្រ

លោកនាយករដ្ឋមន្ត្រី Pravind Jugnauth បានប្រកាសពីស្ថានភាពនៃភាពអាសន្ននៃបរិស្ថាន។ បន្ថែមពីនេះ លោក Jugnauth ក៏បានសុំប្រធានាធិបតីបារាំង លោក Emmanuel Macron ឲ្យជួយតាមរយៈបណ្ដាញសង្គម Twitter ផងដែរ។

មេដឹកនាំរបស់ប្រទេសម៉ូរីសបាននិយាយថា ប្រទេសរបស់ខ្លួនមិនមានជំនាញក្នុងការជួយកប៉ាល់ដែលជាប់គាំងមួយកន្លែងនោះទេ។ កាលពីថ្ងៃសៅរ៍ លោក Macron បាននិយាយថា បារាំងកំពុងដាក់ពង្រាយក្រុមសង្គ្រោះនិងឧបករណ៍ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះហើយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
អ្នកដឹកនាំយុទ្ធនាការអាកាសធាតុនិងថាមពលបាននិយាយថា ក្រុមហ៊ុនដឹកប្រេងភាគច្រើនបានធ្លាយប្រេងម៉ាស៊ូតនិងប្រេង ចូលទៅក្នុងមហាសមុទ្រ ហើយបានគំរាមកំហែងដល់ជីវិតសត្វនៅក្នុងតំបន់ផងដែរ៕

Leave a Reply