ឯកឧត្តម ឧកញ៉ា ម៉ុង ឬទ្ធី ជាព្រឹទ្ធសមាជិក និងជាពាណិជ្ជករដ៏មានឈ្មោះល្បីម្នាក់នៅប្រទេសកម្ពុជា។ លោកជាកូនកសិករក្រីក្រក្នុងគ្រួសារមួយ ដែលមានបងប្អូន ១២នាក់ ដំបូងឡើយលោកបានទូលនំលក់។អ្វីដែលលោ កផ្តោតសំខាន់ជាងគេនោះ គឺមុខរបបរ កសិកម្ម កសិ
ឧស្សាហកម្ម កែច្នៃ ការនាំចេញ មួយទៀតគឺសំណង់ និងរោងចក្រផលិតបេតុង។ក្រៅពីមុខជំនួញ ដែលកំពុងជោគជ័យខ្លាំង ពិសេសទាក់ទងវិស័យកសិកម្ម នោះ លោ កក៏ជាបុគ្គលម្នាក់ ដែលមានចិត្តសប្បុរសធម៌ផងដែរ ព្រោះតែងតែឃើញទង្វើរ ដ៏ប្រពៃរបស់លោក បាន ជួយ
ដល់អ្នកដែលត្រូវការជាចាំបាច់ ជាហូរហែ មិនដែលដាច់ឡើយ។នៅមិនទាន់អស់ទេ លោកក៏បានចែករំ លែកនូវគំនិតល្អៗ ជាច្រើន ជាពិសេស ជូនប្រិយមិត្ត ដែលប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកតែម្តង។ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២០ ចំ
គម្រប់ខួបអាពាហ៍ពិពាហ៍ ៤២ឆ្នាំ របស់លោក និងភរិយា លោកបាននាំគ្នា ដើរប្រមូលស ម្រាម មើលទៅពិតជាសប្បាយរីករាយជាខ្លាំង អមដោយទេសភាព ក្បែរជើងភ្នំ ស្រស់ស្អាតទាក់ភ្នែកខ្លាំងណាស់។លោកបានភ្ជាប់សារខ្លីមួយ ក្នុងហ្វេសប៊ុកបន្ថែមថា ៖ “វេលាម៉ោង៦ល្ងាច
ថ្ងៃសៅរិ៍ ទី ៨ ខែសីហា ឆ្នាំ ២០២០ ដេីម្បីចូលរួម អបអរសាទរ ខួបអាពាហ៍ពិពាហ៍ របស់ខ្ញុំ និងភរិយា គំរប់ ៤២ ឆ្នាំ បបួលយាយ រួមជាមួយចៅៗ បុគ្គលិកកម្មករ ប្រមូលសំរាម កាប់សំអាតព្រៃតូចៗ ដេីម្បីចូលរួមចំណែកការពារបរិស្ថាន នៅលេីខ្នងភ្នំ នៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ។”សូមទស្សនារូបភាពខាងក្រោមនេះ