ខប់ៗ!កាន់តែជោគជ័យលើជំនួញ ខាត់ សុឃីម បើកបង្ហាញវីឡាខ្លួនម្តងធំម្លឹងៗ រីឯដេគ័រវិញស្អាតកប់សារី

ភ្នំពេញ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា មួយរយៈកាលប៉ុន្មានថ្ងៃមកនេះទស្សនិកជន និងមហាជន ក្រោយពេលបានទទួលដំណឹងថា ខាត់ សុឃីម ប្រកាសលក់ឡៃឡុងសម្ភារៈសម្អាងការ និងរហូតដល់ថ្នាក់ប្រកាសលក់ផ្ទះទៀត ធ្វើឲ្យមានការចាប់អារម្មណ៍ និងសួរដេញដោលគ្នា

ទៅវិញទៅមក រហូតអ្នកខ្លះលាន់មាត់ថា ខាត់ សុឃីម ចង់បញ្ចប់អាជីពផ្នែកបុរាណ និងរបររកស៊ីសម្អាងការឬយ៉ាងណា បានជាប្រកាសលក់ខ្ទេចលក់ខ្ទី គ្មានសល់យ៉ាងនេះ? ជុំវិញរឿងរ៉ាវប្រកាសលក់ផ្ទះ និងលក់គ្រឿងសម្អាងការ (ផ្នួងការ) ក្រោយជំងឺ Covid-19 ផ្ទុះឡើងជាស

កល និងប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចលើពិភពលោក ព្រមទាំងកម្ពុជាផងនេះ ត្រូវបានតារាពហុជំនាញអ្នកនាង ខាត់ សុឃីម បញ្ជាក់ត នៅព្រឹកថ្ងៃទី៣០ ខែឧសភា កន្លងទៅនេះ នេះថា ជាការពិត នាងពិតជាបានប្រកា សលក់ផ្ទះ និងលក់សម្ភារៈស ម្អាងការមែន ដោយផ្ទះនៅក្បែរ

ផ្ទះដេប៉ូ លក់ក្នុងតម្លៃ៥០ម៉ឺនដុល្លារ និងគ្រឿងសម្អាងការ លក់ក្នុងតម្លៃ២ម៉ឺនដុល្លារ។ក្រៅពីអាជីពមួយនេះ ខាត់ សុឃីម នៅមានមុខជំនួញផ្សេងៗទៀត ផងដែរ ដែលកំពុងតែទទួលបាន ជោគជ័យខ្លាំង។ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ អ្នកនាង ខាត់

សុឃីម បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីទិដ្ឋភាពក្នុងផ្ទះរបស់ខ្លួន ទើបធ្វើរួច មើលទៅពិតជាធំខ្លាំងណាស់។ តារាជើងចាស់ ពហុជំនាញ រូបនេះបានបញ្ជាក់បន្ថែមថា ៖ “សំខាន់លើកនេះ ហា ហា គឺ១០០% ធ្វើផ្ទះលើកទី ៤ រួចរាល់ ហើយ អ្នកដឹងបានដឹងថាខ្ញុំ ធ្វើផ្ទះ

រាល់ឆ្នាំ”។ក្រោយឃើញរូបភាពទំាងនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេស ប៊ុកជាច្រើន បានចូល comment ថា ៖ ផ្ទះស្អាតណាស់, ស្អាតណាស់ ចែអើយ, ស្អាតហើយ ទូលាយណា ស់បង, ផ្ទះបងស្អាតហើយមានរបៀបរាបរយទៀត, បងពិតជាមេផ្ទះដ៏ចំណានមែន

ពូកែសព្វ, ផ្ទះសាមញ្ញ តែស្អាតណាស់បង, មើលទៅស្រលះល្អណាស់ចែ មានហុងស៊ុយហ្មង។ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរ សូមទស្សនាទិដ្ឋភាពទូទៅខាងក្នុងផ្ទះ អ្នកនាង ខាត់ សុឃីម ខាងក្រោមនេះ ៖

Leave a Reply