ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីក្រុមការងារ ថតរឿងរបស់ ស្ថានីយទូរទស្សន៍មួយបានបង្ហោះអំពីវីដេអូ តារាសម្ដែង ផាន់ ផាត់ណា ត្រូវបានវិញ្ញាណចូលសណ្ឋិតពេលកំពុងតែថតរឿងថ្មី។
បើយោងតាម ការបង្ហោះរបស់ម្ចាស់ អាខោនហ្វេសប៊ុកមួយ ដែលមានឈ្មោះថាChea Chhim បានបង្ហោះ វីដេអូ ផាន់ ផាត់ណាត្រូវវិញ្ញាណចូលសណ្ឋិត និងសរសេររៀបរាប់បែបនេះថា៖
ការងារTV5 រឿង ទឹកនិងប្រេង កំពុងតែថត ស្រាប់តែបារមីម្ចាស់ដំណាក់ លោកម្ចាស់កថាថនឈុំ មកលេងក្រុមការងារ។
ក្នុងនោះដែរ តាមរយៈវីដេអូ គេក៏ឃើញថា ផាន់ ផាត់ណា និយាយលែងដឹងអី ហើយបង្ហាញនៅអាការៈប្លែកៗ បន្ទាប់ពីបានឃើញ បែបនោះហើយ ក៏មានអ្នកចូលទៅបញ្ចេញមតិជាច្រើន បែបនេះថាប្រហែលជា អាចក្រុមការងារ មុនពេលថត មិនបានសុំម្ចាស់ថែរក្សា កន្លែងនោះឲ្យបានត្រឹមត្រូវ ទើបបានជាកើតមានរឿង បែបនេះផងដែរ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពនិងវីដេអូខាងក្រោម៖
ចង់ជ្រាបច្បាស់ ទស្សនារូបភាពនិងវីដេអូខាងក្រោម៖
ចង់ជ្រាបច្បាស់ ទស្សនារូបភាពនិងវីដេអូខាងក្រោម៖
វីដេអូ