ក្រោយផ្ទុះការរិះគន់ដូចទឹកបាក់ទំនប់ពីបងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទៅលើប្តី-ប្រពន្ធមួយគូ ដែលជាម្ចាស់ចំការទុរេន និងសាវម៉ាវមួយកន្លែង នៅខេត្តកំពត ដែលចាប់បានស្ត្រីមួយរូបមានកូនតូចៗ ពីរនាក់
ជាអ្នកលក់សាវម៉ាវម្នាក់ទិញសាវម៉ៅគេមកលក់តែ ខ្វះស្លឹកក៏ជិះម៉ូតូឌុបកូនតូចៗ ចូលទៅប៉ះស្លឹកសាវម៉ាវនៅចំការរបស់គាត់ដោយគ្មានបានសុំ ហើយពេលគាត់ចាប់បាន ក៏ដកសោរម៉ូតូ
ហើយឲ្យស្ត្រីអ្នកលក់សាវម៉ាវនោះបេះស្លឹក យកទៅទុកកន្លែងដើមវិញ និងតម្រូវឲ្យស្ត្រីរូបនោះស្បថជាមួយលោកតា ប្រយ័ត្នងាប់ចោលកូនទៀតផង។
ស្រាប់តែពេលនេះ ម្ចាស់ចំការបានចេញវីដេអូបកស្រាយ ដោយបាននិយាយថា គាត់គ្រាន់តែមិនចង់ឲ្យអ្នកលក់បន្លំអតិថិជន ដោយយកសាវម៉ាវនាំចូលពីថៃ
ឬ វៀតណាម មកលក់បន្លំ ធ្វើឲ្យខូចឈ្មោះ ទិញគេហើយលួចកាច់មែកសាវម៉ាវពីចំការគាត់ យកទៅបន្លំគេវាមិនល្អទេ៕ កាន់តែជ្រាបច្បាស់សូមមើលវីដេអូខាងក្រោម៖
កាន់តែជ្រាបច្បាស់សូមមើលវីដេអូខាងក្រោម៖
កាន់តែជ្រាបច្បាស់សូមមើលវីដេអូខាងក្រោម៖