ផ្ទុះការចាប់អារម្មណ៏ជាខ្លាំង ក្រោយតារាចម្រៀងអ្នកនាងទូច ស្រីលក្ខណ៍ បើកភ្លើងខៀវទទួលស្នេហ៍ថ្មីទៅកាន់បុរសម្នាក់ដោយបានបង្ហោះមួយថា

ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រជាច្រើនបានទទួលជ្រាបដឹងហើយថា ពេលនេះតារាចម្រៀងសម្បុរស្រអែម ទូច ស្រីលក្ខណ៍ ហាក់មានការធូរស្រាលចិត្តច្រើនហើយ ក្រោយពីនាងបានសន្យាថានឹងធ្វើខ្លួនឱ្យដូច ទូច ស្រីលក្ខណ៍ ពីមុនហើយអ្វីដែលចាប់អារម្មណ៍ស្របពេលថ្មីៗនេះ តារាចម្រៀងរូបនេះបានសរសើរបុរសម្នាក់ពេញៗមាត់ផងដែរ ។

ដោយឡែក ក្រោយសារភាពបែកបាក់ជាមួយស្វាមីជាជនជាតិជនជាតិហូឡង់ឈ្មោះ ម៉ូធេន ក្វាមែន មួយរយៈមក ទូច ស្រីលក្ខណ៍ តែងបង្ហាញភាពសោកសៅ និង បាក់ទឹកចិត្តជាខ្លាំង ពេលខ្លះនាងថែមទាំងបង្ហូរទឹកភ្នែកជាសាធារណៈថែមទៀតផងប៉ុន្តែយ៉ាងណាថ្មីៗនេះ

ទូច ស្រីលក្ខណ៍ បានបង្ហាញរូបភាពជាមួយបុរសសង្ហាសាច់ដុំធំៗដែលជាគ្រូកីឡារបស់នាង រួមជាមួយនឹងសារខ្លីថា «សំខាន់គាត់ឱ្យតម្លៃយេីង តម្លៃដែលថ្លៃគឺស្ថិតនៅលេីអត្តចរិត ការតស៊ូប្រាកដជាបានសម្រេចជាមិនខាន បេីយេីងមានភាពអត់ធ្មត់» ។

ជាក់ស្តែង សារខ្លីរបស់ ទូច ស្រីលក្ខណ៍ បានធ្វើឱ្យមហាជនដាក់ការសង្ស័យថា ទំនងជាតារាស្រីនិយមស្ទីលក្រមិចក្រមើមនេះ បើកចិត្តទទួលស្នេហ៍ថ្មីហើយមើលទៅបានជាស្និទ្ធស្នាលនឹងបុរសសាច់ដុំរូបនេះ ។

ដោយឡែកបើងាកមកមើលមិត្តភក្តិតារាស្រីរូបនេះវិញ បានចូលរួមយោបល់បែបលេងសើចថា ចាំអង្កាល់ចង់ញ៉ាំក្បាលជ្រូកណាស់ ។ពេលនេះដែរ ទូច ស្រីលក្ខណ៍ ចាប់ផ្តើមមានសកម្មភាពថ្មីៗជាច្រើនដែលមានទាំងការចេញច្រៀងនៅតាមឆាកតន្រ្តី និង កម្មវិធីនានានៅតាមកញ្ចក់ទូរទស្សន៍ ក្នុងនោះគេសង្កេតឃើញថានាងហាក់មានភាពស្រស់ស្រាយប្លែកជាងមុន៕ប្រភព៖pop

Leave a Reply