ពិធីការិនី ស៊ឹម សូលិកា ត្រូវបានអ្នកគាំទ្រសរសើរជាខ្លាំង ក្រោយកូនអតីតស្វាមីតាមនាងស្អិតតែម្តង

ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រជាច្រើនបានទទួលជ្រាបដឹងហើយថា អ្នកនាង ស៊ឹម សូលិកា និង អតីតស្វាមីបានលះលែងគ្នាច្រើនឆ្នាំមកហើយ ដោយពេលនេះ អ្នកនាងក៏បានរៀបការស្វាមីថ្មីគឺលោក អេង ឫទ្ធី ចំណែកឯអតីតស្វាមីតារាស្រីរូបនេះ ក៏រកបានដៃគូជីវិតថ្មី ហើយថ្មីៗនេះលោកក៏ទើបតែទទួលបានសមាជិកថ្មីម្នាក់ទៀតផង ។


ដោយឡែក គ្រាន់តែបានឮដំណឹងថា អតីតស្វាមីទទួលបានកូនប្រុសម្នាក់ទៀត ពិធីការិនី ស៊ឹម សូលិកា និង កូនស្រី ព្រមទាំងលោក អេង ឫទ្ធី ក៏បាននាំទៅសួរសុខទុក្ខ បង្ហាញក្ដីរីករាយស្វាគមន៍ចំពោះសមាជិកថ្មីរូបនោះប្រកបដោយស្នាមញញឹមព្រោះថាថ្វីដ្បិតតែនិស្ស័យជាប្ដី-ប្រពន្ធមិនអាចបន្តបាន ប៉ុន្ដែគ្រួសារទាំងសងខាងនៅតែរាប់អានគ្នាដូចសាច់ញាតិ ។


យ៉ាងណាមិញ អ្នកនាងស៊ឹម សូលិកា មិនមែនទៅស្វាគមន៍កូនប្រុសទើបនឹងសម្រាលរបស់អតីតស្វាមីមួយដង ឬពីរដងនោះទេ តែជារឿយៗគេឃើញតារាស្រីរូបនេះ បង្ហាញក្ដីស្រឡាញ់ចំពោះក្មេងតូចរូបនោះញឹកញាប់ខ្លាំងណាស់ ។


ជាក់ស្ដែងថ្មីៗនេះ អ្នកនាង ស៊ឹម សូលិកាបានបង្ហោះរូបភាពបង្ហាញអារម្មណ៍ស្និទ្ធស្នាលខ្លាំងជាមួយកូនប្រុសអតីតស្វាមីជាថ្មី ដោយលើកពឱបជាប់នឹងដៃ ព្រមទាំងរៀបរាប់ថា «មួយថ្ងៃៗ លង់ស្នេហ៍ប្រុសក្មេងម្នាក់នេះហើយ សំខាន់តាមម៉ែៗណាស់ ឱ្យម៉ែជាប់ ហើយចូលចិត្តម៉ែច្រៀងបំពេឱ្យគេងទៀត នេះជាឧបនិស្ស័យជាមួយប្រុសតូច សុកាន ភីរៈយុទ្ធ ប្អូនប្រុសបង្កើតជាមួយសូលីណា (សុកាន ភីរៈណុច)» ៕ប្រភព៖pop

Leave a Reply