ថាមែនៗ!!! ទីបំផុត Love Riya ប្រតិកម្មឆ្លើយតបទៅ ម៉ៃ សុគន្ធ វិញហើយ ដែលបានថា ផ្ទះមិនសមឡាន ឡានមិនសមផ្ទះ ដោយអ្នកនាងបោះសម្តីថា… (មានវីដេអូ)

ប្រិយមិត្តបានជ្រាបមកហើយថា ផ្ទះរបស់អ្នកនាង Love Riya ត្រូវបានចោរលួចចូល និងបានព្យាយាមយកទូរដែករបស់អ្នកនាង ដែលមានទ្រព្យសម្បត្តិជាច្រើន ធ្វើឲ្យអ្នកនាងពេលទទួលដំណឹងនេះភ្លាម គឺអ្នកនាងបានជិះរតយន្តដូចហោះចេញពីកំពតមកតែម្តង ទាំងអារម្មណ៍ភ័យព្រួយ។


យ៉ាងណា អ្នកនាង Love Riya មិនបានបាត់បង់អ្វីឡើយ ប៉ុន្តែផ្ទះត្រូវខូចខាចនៅផ្នែកមួយចំនួន ហើយចំពោះបញ្ហាលុយ ៣០ ម៉ឺន គឺការនិយាយបំភ័យចោរតែប៉ុន្នោះជាក់ស្តែងទូរដែកតូច គឺមិនមានលុយឡើយ ក្នុននោះឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏បានបញ្ជាក់ដូចគ្នាបែបនេះដែរ


តែគ្រាន់តែប្រមានកុំអោយនិយាយអ្វីលើសលុប ឬកុហកព្រោះអាចរំខានដល់សមត្ថកិច្ច និងប្រជាពលរដ្ឋរស់នៅក្បែរនោះមានការភ័យខ្លាច។ដោយលែក តារាហ្វេសបុកកំពូលទើស និងជាតារាចម្រៀង លោក ម៉ៃ សុគន្ធ ក៏បានចេញមកវីភាគករណីនេះដែរ ដោយបានបោះសម្តីមួយមាត់ខ្លីថា: ផ្ទះនិងឡាន អត់សុីមេទ្រីគ្នាសោះវេស (ផ្ទះមិនសមឡាន ឡានមិនសមផ្ទះ)។


ពាក្យប៉ុន្មានម៉ាត់ខាងលើរបស់តារាចម្រៀង ម៉ៃ សុគន្ធ ពេលនេះត្រូវបានថៅកែលក់ឡេអនឡាញ Love Riya តបវិញហើយ ដោយអ្នកនាង បានដាំថា មិនបាច់មើលងាយខ្ញុំថា ផ្ទះមិនសមឡាន ឡានមិនសមផ្ទះ ទេ អោយតែអ្នករកស៊ីបានលើសខ្ញុំ មានលើសខ្ញុំ ធូធារជាងខ្ញុំទៅបានហើយ ចាំអីមកមើលងាយខ្ញុំ តិចក្រែងខ្ញុំបង្ហាញផ្ទះវីឡា ថាខ្ញុំអួតទៀតទៅ៕ សូមទស្សនាវីដេអូខាងក្រោមនេះនៅនាទីទី ១៤:


ទស្សនាវីដេអូទាំងអស់គ្នា៖

Leave a Reply