រំភើបជំនួស! ដោយក្តីបារម្ភអំពីសុខភាពផ្លូវចិត្ត និងសតិអារម្មណ៍ លោកឧកញ៉ា ឌួង ឆាយ បានធ្វើរឿងរំជួលចិត្តមួយនេះចំពោះក្មេងស្រីត្រូវគេឆូ តមុខនោះគឺ

សូមរំលឹកឡើងវិញផងដែរថា កាលពីម្សិលមិញថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០ នេះ មានករណីផ្ទុះខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលមានស្រីម្នាក់បានយកកំបិតទៅឆូ តមុខក្មេងស្រី ទើបតែអាយុ ៥ឆ្នាំប៉ុណ្ណោះ។

គួបញ្ជាក់ផងដែរថា ហេតុការណ៍ដែលធ្វើឲ្យស្រ្តី វ័យ ៤៣ឆ្នាំរូបនេះ យកកំ បិតឈូ តមុខ កុមារីរូបនោះ មូលហេតុមកពី កូនប្រុសស្រ្តីរូបនោះ បានលេងជាមួយគ្នាធម្មតា តែក៏មានការឈ្លោះប្រកែកគ្នាធម្មតាដូចក្មេងទូទៅផង ដែរ។យ៉ាងណាមិញ កន្លែងកើតហេតុនេះ ស្ថិតនៅក្នុងបុរីឈូកវ៉ា២​ ផ្លូវលេខ២៦​ ភូមិតិក្ខប្បញ្ញោ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។

ហើយករណីស្រីវ័យ ៤៣ឆ្នាំដែលយកកំបិតឆូ តមុខកុមារីរូបនោះ បណ្ដាលឲ្យមានស្នា មលើមុខ ហើយត្រូវបញ្ជូនទៅមន្ទីពេទ្យភ្លាមៗដើម្បីព្យាបាលផងដែរ។យ៉ាងណាមិញនេះបើយោងទៅតាមគណនីយ្យ ហ្វេសប៊ុកលោកឧកញ្ញ៉ា ឌួង ឆាយ បានលើកឡើងផងដែរថា

<<ថ្ងៃនេះឆ្លៀតពេលពីការងារបានទិញតុក្កតា និងជូនថវិកាបន្តិចបន្តួចអោយក្មួយ សុជាតា និងសួរសុខទុក្ខអំពីស្ថានភាពជំងឺមុខរបួសរបស់ក្មួយ និងញាំតែទឹកដោះគោគុជអោយក្មួយស្រីបានចេញពីផ្ទះខ្លះដើម្បីអោយក្មួយមានភាពរឹងមាំ
និងក្លាហានហ៊ានចេញមកក្រៅផ្ទះជួបគេឯង ពីព្រោះខ្ញុំបារម្ភអំពីសុខភាពផ្លូវចិត្ត និងសតិអារម្មណ៍របស់ក្មួយស្រី។ ពូមីងគ្មានអ្វីក្រៅពីអាណិត និងលើកទឹកចិត្តបួងសួងបន់ស្រន់អោយក្មួយស្រីបានជាសះស្បើយដូចដើម >>។

Leave a Reply