ប្រពៃណាស់! ដោយក្តីអាណិតអាសូរដល់ទារកម្តាយបោះនៅធុងសំរាមនោះ អ្នកនាង ឪក សុគន្ធកញ្ញា ទៅសួរសុខទុក្ខទំាងគ្រួសារជាពិសេសឧបត្ថមថវិការមួយចំនួនទៀតផង

រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ កន្លងទៅ មានរឿងរ៉ាវបង្កការភ្ញាក់ផ្អើលមួយកើតឡើង ករណីទារិ កាអភ័ព្វម្នាក់ ត្រូវឪពុកម្ដាយចិត្តអប្រិយយកមក បោះចោលលើគំនរសំរាមស្អុយរលួយ តែសំណាងល្អត្រូវបានកម្មករប្រមូលសំរាមប្រទះឃើញ ជួយសង្រ្គោះជីវិតទាន់ពេលវេលា។


រឿងរ៉ាវខាងលើកើតឡើង នៅចំណុចផ្សារក្រមួនជិតមជ្ឈមណ្ឌលម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រោយជួយសំអាតរាងកាយ និងបីបាច់ថែរក្សាពីបងស្រីម្នាក់រួចមក គាត់ក៏បានយកទារិកានោះមកប្រគល់បន្តឲ្យខាងអាជ្ញាធរសង្កាត់យកទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យសិន មុននឹងប្រគល់ឱ្យអាណាព្យាបាលណា ឬអង្គការណា យកទៅចិញ្ចឹមបីបាច់ស្របច្បាប់នៅពេលក្រោយទៀត។


ចុងក្រោយទារកនេះ មានអ្នកមីងលក់មីឆា បានយកទៅចិញ្ចឹមហើយ ថ្ងៃនេះផងដែលអ្នកនាង ឪក សុគន្ធកញ្ញា បានទៅសួរសុខទុក្ខនិងឧបត្ថមជាថវិការខ្លះព្រមទំាង សំភារះប្រើប្រាស់មួយចំនួនផងដែរ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអួខាងក្រោមនេះ


ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអួខាងក្រោមនេះ

Leave a Reply