មិនសរសើរមិនបាន! បើ សុគន្ធ និសា​ តែងខ្លួនសាមញ្ញទេ តែស្អាតម្លឹងៗ

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ យោងតាមគណនីហ្វេសប៊ុករបស់តារាចម្រៀង សុគន្ធ និសា​​ បានបង្ហោះរូបភាពថ្មីៗជាច្រើនសន្លឹក បង្ហាញនូវស្នាមញញឹមនិង សម្រស់ដ៏ស្រស់ផូរផង់ផ្ញើទៅកាន់អ្នកគាំទ្រ។

ដោយឡែកទោះបីជាតារាស្រីរូបនេះ មានភាពមមាញឹកខ្លាំងយ៉ាងណាក្តី ប៉ុន្តែអ្នកនាងបានឆ្លៀតពេលវេលា ដ៏មានតម្លៃដើម្បីបង្ហាញនិង ចែកចាយក្តីស្រលាញ់ទៅកាន់អ្នកគាំទ្រ តាមរយៈសម្រស់ដ៏ស្រស់សោភា សាច់មុខស ម៉ត់ខៃនិង ទឹកមុខដ៏ស្រស់ស្រាយ ដែលមើលទៅគួរស្រលាញ់ណាស់។

យ៉ាងមិញហ្វេនៗជាច្រើន បាននាំគ្នានិយាយសរសើរ ពីសម្រស់សុគន្ធ និសាដែលនៅតែក្មេងជាងវ័យដដែលមិនខុសពីប៉ុន្មានឆ្នាំមុនទាល់តែសោះ មិនត្រឹមតែប៉ុណ្ណោះ ទោះបីជានាងលេងខ្លួនបែបសាមញ្ញយ៉ាងណា​ក៏មើលទៅឃើញលេចធ្លោដដែល ជាពិសេសអ្នកនាង តែងតែបង្ហាញនូវ អាកប្បកិរិយារួសរាយរាក់ទាក់ជាមួយអ្នកគាំទ្រគ្រប់ពេលវេលាតែម្តង៕ សូមចូលមើលរូបភាពខាងក្រោម៖

Leave a Reply