ហេតុតែគេជាស្រីស្អាត! បែកនាយ ព្រែក មិនទាន់បានប៉ុន្មានផងធ្លាយដំណឹងថាមានអ្នកស្អំបេះដូងបាត់ លើសពីនេះទៅទៀតសង្ហារមិនធម្មតាទេ ដូចតារាចឹង

ភ្នំពេញ ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់ពិធីករដល់មានប្រជាប្រិយភាព គឺ នាយ ព្រែក បើគិតមកដល់ពេលនេះ នាយព្រែក និង អតីតគូស្នេហ៍បានបែកពីគ្នាជាច្រើនខែមកហើយ ហើយទន្ទឹមគ្នានេះក៏មានបុរសមិនតិចទេរង់ចាំចូលខ្លួនមកស្អំបេះដូងរបស់ស្រីស្អាតម្នាក់នេះ ប៉ុន្តែគួរឱ្យស្តាយមានការបង្ហើបថា ពេលនេះស្រីស្អាតរូបនេះរកបានម្ចាស់បេះដូងថ្មីហើយ ។


ក្រោយបែកពី នាយព្រែក អតីតគូស្នេហ៍របស់នាយកាន់តែស្រស់ស្អាត ហើយការតែងខ្លួនក៏កាលីប និង ហាយសូមិនចាញ់តារាប៉ុន្មានឡើយ ។ ថ្មីៗនេះស្រីស្អាតរូបនេះបានបង្ហាញមុខនៅក្នុងពិធីរៀបមង្គលការរបស់អតីតតារាចម្រៀង អឿន ម៉ូល្លីកា ជាមួយនឹងការតុបតែងខ្លួនយ៉ា ងទាក់ទាញ់ក្នុងឈុតរ៉ូបពណ៌ក្រហមឆ្លុះជាមួយសាច់សខ្ចីរបស់នាង ។ ក្នុងនោះគេសង្កេតឃើញនាងបណ្តើរបុរសរូបសង្ហាម្នាក់យ៉ាងស្និទ្ធស្នាល ដែលគេសង្ស័យថា


ជាម្ចាស់ចិត្តថ្មីរបស់នាង ដោយនាងបានព្យាយាមគេចមុខមិនឱ្យអ្នកសារព័ត៌មានថតរូបថែមទៀតផង ។ក្នុងនោះក៏មានការលើកឡើងថាមានអ្វីទាស់ខុសដោយគ្រាន់ តែមានអ្នកថ្មី បើពេលនេះនាង និង នាយព្រែក បែកគ្នាហើយហ្នឹង ។ ក៏មានការជូនពរឱ្យចំណងស្នេហ៍ថ្មីរបស់ស្រីស្អាតរូបនេះរឹងមាំ និង ឈានដល់ការរៀបការទៀតផង ៕

Leave a Reply