ញាក់សាច់! បែកធ្លាយវីដេអូ Love Riya ដាក់លុយក្នុងកាបូបណែនៗពេលចេញទៅក្រៅ ដកមកសុទ្ធតែ… (មានវីដេអូ)

អ្នកលក់ផលិតផលតាមអនឡាញដ៏ល្បី អ្នកនាង Love Riya ពេលនេះ កំពុងមានជវភាពហ៊ឺហារ ឡូយឆាយជាងមុន ក្រោយជោគជ័យជាមួយមុខជំនួញលក់តាមអនឡាញ។ មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ នាងមានលុយរហូតទិញរថយន្តស៊េរីទំនើបជាច្រើនគ្រឿង ជាពិសេស អ្នកមេម៉ាយរូបនេះ ក៏និយមចំណាយលុយទៅលើគ្រឿងពេជ្រផងដែរ។

ជាពិសេសប៉ុន្មានថ្ងៃនេះ ពិតជាល្បីបញ្ហាដែល អ្នកនាង Love Riya ត្រូវចោរលួចចូលផ្ទះ លួចយកទូរដែក និងលុយ៣០ម៉ឺនដុល្លា ប៉ុន្តែបញ្ហានេះត្រូវបានដោះស្រាយរួចរាល់ហើយ ជាពិសេសគឺអ្នកនាង

មិនបានបាត់បង់អ្វីទាំងអស់ យ៉ាងណាក្រលេកមកមើលពេលថ្មីៗនេះទៀត គឺគេបានសង្កេតឃើញថា អ្នកនាង Love Riya ពិតជាហ៊ានទុកលុយច្រើនណាស់នៅក្នុងកាបូបពេលចេញទៅក្រៅ គឺថាកាបូប ២ គឺដាក់លុយណែនតែម្តង ធ្វើឲ្យមហាជនគិតថា មិនសូវសុវត្ថិភាព បងចោរឃើញប្រាកដជាលាបទឹកមាត់ទៀតហើយ៕ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply