អតីតតារាសម្ដែងទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញ លោក ស៊ុក សុភា ពេលនេះ លោកបានរៀបការបង្កើតកូន ព្រមទាំងកំពុងរស់នៅលើទឹកដីប្រទេសអូស្ត្រាលី។
ពិតណាស់ពេលនេះពិភពលោកកំពុងតែរងទុក្ខដោយសារតែវីរុស កូវីដ១៩ ដែលធ្វើប្រជាជនជាច្រើនទទួលរងគ្រោះ។ ក្នុងគ្រានេះដែរ អតីតតារាសម្ដែង ខាងលើរូបនេះ ក៏បានរៀបរាប់ផងដែរ ទាក់ទងទៅនឹងកូវីដ១៩ នៅលើទឹកដីអូស្ត្រាលី។
ដោយលោកបានសរសេរឲ្យដឹងថា៖ «COVID-19 ប្រទេសអូស្ត្រាលី ពាក់កណ្ដាលថ្ងៃ ឆ្លង 400នាក់ជាងបាត់ទៀតហេីយ មិនដឹងពេលណាវាឈប់ឆ្លងទេលោកអេីយអោយតែយ៉ាងៗនេះ ចប់ហេីយជាតិនេះ ចេញក្រៅក៏មិនបានទៀត
ក្នុងមួយថ្ងៃចេញបានតែម្ដង ចេញក្រៅបានតែម្នាក់ ហេីយបានតែមួយម៉ោង ចេញបានលុះត្រាមានលិខិតស្នាមត្រឹមត្រូវជាពិសេសបេីកឡានឬដេីរបានត្រឹមតែចំងាយ 5គីឡូម៉ែតទៀត តានតឹងប៉ុន្នឹងហេីយនៅតែឆ្លងទៀតលោកព្រះ។
ជូនពរខ្លួនឯងនឹងក្រុមគ្រួសារចៀសឆ្ងាយពី COVID-19 នឹងជូនពរបងប្អូនមិត្តៗជាងឆ្ងាយដូចគ្នា ព្រមមានសុខភាពល្អបរិបូរណ៌គ្រប់ក្រុមគ្រួសារ។»៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម៖