កាន់តែធំ សុខ សុជាតា ស្រស់ស្អាតប្លែកជាងមុន ក្រោយលេងស្ទាយ៍បែបនេះកាន់តែធំ សុខ សុជាតា ស្រស់ស្អាតប្លែកជាងមុន ក្រោយលេងស្ទាយ៍បែបនេះ

ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង សុខ សុជាតា ក្រោយបញ្ចប់ការប្រកួតក្នុងកម្មវិធី The Voice Kids Cambodia រួចមកនាងកាន់តែទទួលបានការងារច្រើនជាងមុន ហើយក៏មានការគាំទ្រច្រើនពីទស្សនិកជនផងដែរ ដោយពេលនេះ នាងក៏ក្លាយជាតារាចម្រៀងស្រីវ័យក្មេងស្ថិតក្នុងផលិតកម្មដ៏ល្បីឈ្មោះ រស្មីហង្សមាសទៀតផង។

ម្យ៉ាងវិញទៀត តារាស្រីវ័យក្មេងរូបនេះ កាន់តែវិវត្តន៍ខ្លួនជាងមុនមិនថាសម្លេង ឬការលេងខ្លួននោះទេ ដោយពេលនេះ នាងកាន់តែធំពេញរូបពេញរាងជាងមុនគួរឲ្យកត់សម្គាល់។ មុនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ

តារាស្រីរូបនេះ កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍លើរូបនាងខ្លាំងឡើងៗ ជាពិសេសរាល់ពេលដែលនាងចូលរួមកម្មវិធីម្ដងៗ នាងតុបតែងខ្លួនយ៉ាងស្រស់ស្អាត មើលទៅពេញក្រមុំស្ដូកតែម្ដង។

ជាក់ស្ដែង ​មុននេះបន្តិច សុខ សុជាតា បានបង្ហោះរូបភាពថ្មីជាច្រើនសន្លឹកធ្វើឲ្យអ្នកគាំទ្រជាច្រើន ដោយនាងបានរៀបចំខ្លួនយ៉ាងទាន់សម័យ ទៅជិះស្គី មើលទៅតារាចម្រៀងស្រីវ័យក្មេងរូបនេះ ពិតជាស្រស់ស្អាតផូរផង់តែម្ដង។ដោយមើលទៅរូបភាពថ្មីនោះ នាងពិតជាធំពេញវ័យយ៉ាងឆាប់រហ័ស ហើយសម្រស់នាងក៏កាន់តែប្រែប្រួលទៅតាមវ័យទទៀតផង។

តួយ៉ាង បន្ទាប់ពីអ្នកគាំទ្រជាច្រើន បានឃើញ សុខ សុជាតា ជាមួយស្ទាយ៍រៀបចំខ្លួនស្លៀកពាក់យ៉ាងទាន់សម័យ ជាមួយអាវយឺតធម្មតា និង ស្លៀកខោខ្លី ជិះស្គីនេះរួច ពួកគេបានសរសើរពីរូបសម្ផស្សនាងមិនដាច់ពីមាត់តែម្ដង៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply