ទិដ្ឋភាព! បុណ្យស ពនារីខ្មែរនៅប្រទេសថៃ បានមកដល់ស្រុកខ្មែរវិញហើយ ឃើញឡើងសង្វេគ…(មានរូបភាពច្រើន)

រំលឹកបន្តិចថា៖ កាលពីវេលាម៉ោង22:00នាទី យប់ថ្ងៃទី03 ខែសីហា ឆ្នាំ2020 មានហេតុការណ៍ផ្ទុះ អា វុ ធ បានកើតឡើងនៅក្នុងកន្លែងលេងល្បែងស៊ីសងមួយនៅអាគារលេខ 501/237 ផ្រាក់រ៉ាម3 សយ66 សង្កាត់ឆង់នុនស៊ី ខណ្ឌយ៉ានណាវ៉ា ទីក្រុងបាងកក ។

ដោយក្នុងហេតុការណ៍នោះ បណ្តាលឱ្យមានអ្នក រ ង រ បួ សចំនួន ២ នាក់ និងស្លាប់ចំនួន 4នាក់ ដែលនៅក្នុងចំណោមអ្នក ស្លា ប់ មានពលរដ្ឋខ្មែរម្នាក់ឈ្មោះ ម៉ៅ ស្រីពៅ ភេទស្រី អាយុ29ឆ្នាំ មានទីលំនៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ទន្ទឹមនឹងនេះដែរ ស ព ស្រ្ដីរងគ្រោះជាជនជាតិខ្មែរ ត្រូវបានស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ បានជួយសម្រួល ដើម្បីដឹក ស ព មកដល់ប្រទេសកម្ពុជាវិញហើយ ដោយ ស ព បានមកដល់ កាលពីវេលាម៉ោង ៧៖៣០យប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នេះ។

ក្នុងនោះដែរ បុរសជាស្វាមី ក៏បានបង្ហោះសារមួយឃ្លាឱ្យដឹងថា៖”ស ព ប្រពន្ធខ្ញុំបានមកដល់ទឹកដីខ្មែរហើយ”៕ ដើម្បីជ្រាបកាន់តែច្បាសសូមទស្សនារូបភាពខាងក្រោមនេះ៖

Leave a Reply