អ្នកលក់ផលិតផលតាមអនឡាញដ៏ល្បី អ្នកនាង Love Riya ពេលនេះ កំពុងមានជវភាពហ៊ឺហារ ឡូយឆាយជាងមុន ក្រោយជោគជ័យជាមួយមុខជំនួញលក់តាមអនឡាញ។ មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ នាងមានលុយរហូតទិញរថយន្តស៊េរីទំនើបជាច្រើនគ្រឿង ជាពិសេស អ្នកមេម៉ាយរូបនេះ ក៏និយមចំណាយលុយទៅលើគ្រឿងពេជ្រផងដែរ។
ថ្មីៗនេះ អ្នកមេម៉ាយលក់ឡេចាយលុយសាច់សខ្ចី Love Riya បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានដឹងថា មានចោរចូលគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ ខណៈអ្នកនាង និងក្រុមគ្រួសារ និងព្រមទាំងកូនចៅជាបុគ្គលិកទាំងអស់ ចាកចេញពីផ្ទះធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកំពត។
ហេតុការណ៍ចោរលួចចូលគាស់ផ្ទះអ្នកនាង រីយ៉ា បានកើតឡើងកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។ ក្នុងនោះផងដែរ អ្នកនាងដែលពោរពេញទៅដោយអារម្មណ៍តក់ស្លុត បានឡាយប្រាប់ថា ចោរបានលួចលុយពីក្នុងទូរដែកអស់ ៣០ម៉ឺនដុល្លារ ឯណោះ តែរបស់របរ
និងសម្ភារផ្សេងៗមិនបានបាត់ទៅណានោះទេ រួមទាំងទូរស័ព្ទដៃផងដែរ។បន្ទាប់មក អ្នកនាង រីយ៉ា ក៏បានប្តឹងទៅសមត្ថកិច្ច ទាក់ទងចោរចូលគាស់ផ្ទះលួចយកលុយអស់ ៣០ ម៉ឺនដុល្លារ ។
តែទោះយ៉ាងណា នៅពេលសមត្ថកិច្ចចុះមកពិនិត្យកន្លែងកើតហេតុជាក់ស្តែង បានរកឃើញថា ចោរបានឡើងចូលលួចលុយទូដែកតូចគ្មានដាក់លុយទេ។ ចំណែកឯទូរដែកធំ ត្រូវបានចោរលើកមកដាក់នៅសំយ៉ាប់ខាងមុខ ក្រៅពីនេះពុំមានការបាត់បង់អ្វីទៀតឡើយ។
សរុបជារួម គឺទ្រព្យសម្បត្តិរបស់អ្នកនាងរីយ៉ា ពុំមានការបាត់បង់អ្វីទាំងអស់។ស្របជាមួយគ្នានេះផងដែរ ប្រភពព័ត៌មានមួយបាននិយាយថា លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នឹងព្រមានចាត់ការតាមផ្លូវច្បាប់ ប្រសិ នបើអ្នកនាង រីយ៉ា នៅបន្តធ្វើអ្វីមិនមែនហេតុផល
ទាក់ទងការលើកឡើងថាបាត់លុយអស់ ៣០ ម៉ឺនដុល្លារ ជាការបំភ្លើសការពិតនោះ។ក្រោយផ្ទុះរឿងរ៉ាវនិងរងការរិះគន់រួច អ្នកនាង Love Riya ទៅដើរកំសាន្តជាមួយ គូរស្នេហ៌យ៉ាងរីករាយ អមនិងទេសភាពស្អាខ្លំាងណាស់ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ