តូតា បន្តលាក់ភេទកូនដំបូង មិនប្រាប់សូម្បីតែគ្រួសារសាច់ញាតិទាំងសងខាង…

បើគិតមកដល់ពេលនេះតារាសម្តែង តូតា ពពោះប្រមាណជាង ៧ ខែហើយ តែយ៉ាងណាតារាសម្តែងរូបនេះនៅតែបន្តលាក់ភេទកូនក្នុងផ្ទៃរបស់ខ្លួនដោយចង់ទុក Surprise នៅពេលឆាប់ៗខាងមុខនេះ ។

នៅតែមានការចង់ដឹងពីសំណាក់អ្នកគាំទ្រថាតើកូនដំបូងរបស់ តូតា ជាកូនស្រី ឬកូនប្រុស តែយ៉ាងណា ស្វាមីរបស់តារាសម្តែងតូតា គឺលោក ប៉ុល វិបូ បានប្រាប់ថា លោកមិនទាន់បង្ហាញទេ ទុក Surprise នៅពេលសមស្របណាមួយ

ហើយក្នុងនោះលោកមិនមែនមិនប្រាប់តែមហាជនទេសូម្បីតែក្រុមគ្រួសារទាំងសងខាងក៏លោក និង ភរិយាមិនទាន់ប្រាប់ផង តែយ៉ាងណាអ្នកគាំទ្របានលើកឡើងថា មិនថាកូនស្រី ឬកូនប្រុស ដឹងតែគួរឱ្យស្រឡាញ់ហើយ បើអ្នកម៉ាក់

មានសម្រស់ស្រស់ស្អាត ឯលោកប៉ាក៏សង្ហាបែបនេះ ។ ក្នុងនោះក៏មានការជូនពរឱ្យ តូតា និង កូនក្នុងផ្ទៃមានសុខភាពល្អ និង សម្រាលដោយសុវត្ថិភាពនៅក្នុងពេលខាងមុខនេះ ។

បើតាមលោក ប៉ុល វិបូ បានឱ្យដឹងថា តាមគម្រោងភរិយារបស់លោក នឹងសម្រាលនៅក្នុងមន្ទីរពេទ្យឯកជនល្បីមួយ ដែលភរិយា របស់លោកតែងទៅតាមដានពិនិត្យសុខភាពផ្ទៃពោះនៅមន្ទីរពេទ្យនោះជាប្រចាំ អ្វីដែលកត់សម្គាល់ពោះកាន់តែខ្ទាតធំ តែ តូតា នៅតែស្រស់ស្អាតមិនប្រែប្រួលឡើយ

បើនិយាយពីការរៀបចំខ្លួនវិញ ក៏មើលទៅស័ក្តិសមម្យ៉ាងតាមបែបស្រ្តីពពោះ។ ក្រៅពីថែរក្សាសុខភាពគភ៌ តូតា មិនបានបង្ហាញមុខនៅក្នុងការសម្តែង ឬថតស្ប៉តអ្វីឡើយ ក្រៅពីត្រៀមខ្លួនក្លាយជាថៅកែស្រីនៅក្នុងហាងលក់គ្រឿងអលង្ការដែលនឹងដំណើរការនៅក្នុងពេលឆាប់ៗនេះ ៕

Leave a Reply