ដូចដែលបងប្អូនបានស្គាល់ហើយថាតារាសម្ដែងនីហ្សេរីយ៉ាលោក Osita Iheme ដែលនៅកម្ពុជាត្រូវគេហៅថា “អាក្លូ” បានទម្លាយមុខមាត់ពិតរបស់កូនប្រុសជាលើកដំបូងហើយនៅលើប្រព័ន្ធបណ្ដាញសង្គម។ ក្រុមបណ្ដាអ្នកគាំទ្រ បានកោតសរសើរកូនប្រុសរបស់លោក
Osita ថាមានមុខមាត់សង្ហារ ហើយជឿជាក់ថា រូបគេនឹងមានកម្ពស់ខ្ពស់ជាងឪពុកមិនខាន។បច្ចុប្បន្ន តារាជើងចាស់រូបនេះ នៅមិនទាន់ប្រកាសពីអាពាហ៍ពិពាហ៍ខ្លួននៅឡើយទេ ហើយគ្រប់គ្នានៅមិនទាន់ដឹងថា នរណាគេជាភរិយាពិតប្រាកដរបស់លោកផងដែរ។
យ៉ាងណាមិញ បើតាមការចុះផ្សាយនូវពាក្យចចាមអារ៉ាមកន្លងមក បានឲ្យដឹងថាលោក Osita បានលួចលាក់រៀបការជាមួយនឹងតារាសម្ដែងនីហ្សេរីយ៉ាម្នាក់ឈ្មោះ Nana Ama McBrown។ អ្នកទាំង២មិនដែលធ្វើការប្រកាសជាសាធារណៈ ឬបដិសេធនឹងព័ត៌មាននេះទេ។
សូមបញ្ជាក់ថា លោក Osita កើតនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៨២ ស្ថិតនៅក្នុងរដ្ឋ Abia ក្នុងត្រកូលគ្រួសារអ្នកក្រីក្រមានបងប្អូនបង្កើតចំនួន ៥នាក់។ ភាពល្បីល្បាញរបស់លោកចាប់ផ្ដើមឡើងនៅអំឡុងឆ្នាំ២០០២ បន្ទាប់ពីបានចូលរួមសម្ដែងនៅក្នុងភាពយន្តបែប
Nollywood ជាច្រើន ពិសេសរឿងកំប្លែង “Aki na Paw Paw”។ចំនួនទ្រព្យសម្បត្តិជាក់លាក់របស់ Osita មិនត្រូវបានលាងត្រដាងទេ។ ប៉ុន្តែប្រភពមួយចំនួនបង្ហើបថា លោកមានទ្រព្យសរុបចំនួន ៣,៥លានដុល្លារ ដែលបានមកពីអាជីពសម្ដែងជិត ២០ឆ្នាំ និងការថតភាពយន្តជាង ២០០រឿង។