ស្ងាត់ៗ! ក្រោយផ្អាកលេងហ្វេសបុកមួយរយៈ ស្រាប់តែកូនស្រីថៅកែពេជ្រ ទ្រី ដាណា ចេញវីដេអូផ្ទាល់ខ្លួនលើកដំបូង បែប Vlog បង្ហាញសកម្មភាពធ្វើបុណ្យ រហូតម្តាយរបស់ប្អូនស្រីពោលពាក្យថា… (មានវីដេអូ)

ដូចប្រិយមិត្តបានស្គាល់មកហើយនៅកូនស្រីរបស់ថៅកែពេជ្រ ទ្រី ដាណា ដែលមានឈ្មោះថា ដាណាភីន អាយុ ១៥ ឆ្នាំ និងមានកំពស់ ១.៧០ ហើយក៏មានរូបសម្រស់ស្រស់ស្អាតកាន់តែម្តាយរបស់ប្អូនស្រីផងដែរ

យ៉ាងណាក្រោយពីចេញមុខបានប៉ុន្មានថ្ងៃនៅតាមបណ្តាញសង្គមហ្វេសបុក ថៅកែពេជ្រ ទ្រី ដាណា បានសម្រេចចិត្តមិនអនុញ្ញាតិអោយកូនស្រីរបស់លោកស្រី បន្តលេងហ្វេសបុកទៀតហើយ ដោយសារតែមានគេបង្កើតផេច និងយករូបរបស់កូនស្រីលោកស្រីទៅប្រើ និងបានប្រើប្រាស់ពាក្យសមរម្យផងដែរ។

ដោយលែកនៅថ្ងៃនេះ ពិតជាភ្ញាក់ផ្អើល ដោយកូនស្រីថៅកែពេជ្រ ទ្រី ដាណា បានថតវីដេអូបែប Vlog លើកដំបូង ហើយបានបង្ហោះចូលទៅក្នុងផេចរបស់ប្អូនស្រី ដែលបង្ហាញពីសកម្មភាពធ្វើបុណ្យ ជួយដល់សិស្សសាលាដែលគ្មានកន្លែងរៀនសូត្រត្រឹមត្រូវ នៅឯនៅស្រុកគិរីវង់ ខេត្តតាកែវ។

ហើយតាមការឲ្យដឹងការពីម្សិលមិញ គឺសាលាថ្មីរបស់ពួកគេ ដែលត្រៀមសាងសង់ គឺមានចំនួនមួយខ្នង ទទឹង ៩ម៉ែត្រ បណ្ដោយ២៤ម៉ែត្រ មាន ៣បន្ទប់ ត្រូវចំណាយជាង ២ម៉ឺនដុល្លារ និងដងទង់ជាតិ មានកន្លែងគោរពចម្រៀងជាតិត្រឹមត្រូវ ដែលនេះជាអំនោយរបស់ថៅកែពេជ្រ ទ្រី ដាណា តែម្តង។

ដោយក្នុងវីដអូ ប្អូនស្រី ដាណាភីន បានរៀបរាប់ពីសកម្មភាពរបស់ខ្លួន ជាមួយម្តាយ និងឪពុក ថែមទាំងបានបង្ហាញនៅភាពសប្បាយរីករាយដែលបានជួយដល់ក្មេងសិស្សសាលា ហើយក៏បានសុំទោសបើសិនជាប្អូនស្រីបានធ្វើកំហុសអ្វីមួយនៅក្នុងវីដេអូ ព្រោះនេះជាលើកដំបូងរបស់ប្អូនស្រី។

ដោយលែក ថៅកែពេជ្រ ទ្រី ដាណា ក៏បានពោលពាក្យលើកទឹកចិត្តកូនស្រីថា: “យី..ចេះជាងម្តាយទៀតកូន😂”៕ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply